នីហ្សេរីយ៉ា៖ លោក ហ្គ្រដវីន អ៊ីមេហ្វីល (Godwin Emefiele) ទេសាភិបាលធនាគារកណ្តាលនីហ្សេរីយ៉ា ដែលត្រូវបានព្យួរការងារ បានបង្ហាញខ្លួននៅតុលាការ ដោយបដិសេធថា មិនបានកាន់កាប់អាវុធ និងគ្រាប់រំសេវដោយខុសច្បាប់ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជាលើកដំបូងហើយដែលរូបលោក ត្រូវបានគេឃើញជាសាធារណៈក្នុងរយៈពេលជាងមួយខែ។
ទូរទស្សន៍ Channels TV បានរាយការណ៍កាលពីថ្ងៃអង្គារថា លោកអ៊ីមេហ្វីល បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទល្មើសចំនួនពីរនៃការកាន់កាប់អាវុធ និងគ្រាប់រំសេវដោយខុសច្បាប់។
លោកត្រូវបានចាប់ខ្លួនដោយនគរបាលសម្ងាត់របស់រដ្ឋកាលពីថ្ងៃទី ១០ ខែមិថុនា មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីថ្មីលោក បូឡា ទីនូប៊ូ ( Bola Tinubu ) បានព្យួរការងាររបស់លោក។ កាលពីដើមខែនេះ ចៅក្រម បានបញ្ជាឲ្យទីភ្នាក់ងារនេះ ធ្វើការចោទប្រកាន់ ឬត្រូវដោះលែង។
លោក បានជំទាស់នឹងការឃុំខ្លួន ហើយបានដាក់ពាក្យសុំនៅក្រៅឃុំ៕

