មន្រី្តសុខាភិបាល ស្នើពលរដ្ឋកុំធ្វេសប្រហែស មកពិគ្រោះព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញ

2023/07/26 07:05:07 pm        930

ភ្នំពេញ៖ លោកឱសថការី ថៃ កុសល​ នាយផ្នែកមនី្ទរពិសោធន៍ នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមរយៈBTV ព័ត៌មាន បានស្នើដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែស និងអញ្ជើញមកពិគ្រោះព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញ ទទួលបានការវិភាគពិនិត្យឈាមរកមេរោគប្រកបដោយគុណភាព។

លោកឱសថការី ថៃ កុសល នាយផ្នែកមនី្ទរពិសោធន៍ បានបន្តថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែមក​ពិគ្រោះ ពិនិត្យសុខភាពតាមរយៈការពិនិត្យឈាម និងពិនិត្យមើលទៅលើវត្ថុភាគផ្សេងៗទៀត​ឲ្យបានទៀងទាត់ យ៉ាងហោចណាស់១ឆ្នាំ​ ឲ្យបាន២ដង។ ​ពិព្រោះថាការពិនិត្យឈាមនេះ ជួយបានច្រើនណាស់ ​អាចឲ្យយើងរកឃើញនូវជំងឺ​ ដែលយើងមិនបានដឹងខ្លួនពីមុន បានទាន់​ពេលវេលា ហើយទទួលបានរោគ​វិនិច្ឆ័យ​ត្រឹមត្រូវ ក៏ដូចជាទទួលបានការព្យាបាល​ជំងឺទាន់​ពេលវេលាផងដែរ។ ​ជាមួយគ្នានេះមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំបំពាក់ឧបករណ៍​វេជ្ជសាស្រ្តទំនើប​ចុងក្រោយ​ ដើម្បីឲ្យការវិភាគកាន់តែមានសុក្រឹតភាព ត្រឹមត្រូវប្រកបដោយ​គុណភាពរហ័សទាន់ពេលវេលាផងដែរ។

លោកឱសថការី បានលើកឡើងទៀតថា ផ្នែកមនី្ទរពិសោធន៍មួយនេះ រួមផ្សំជាមួយនឹងមនី្ទរ​ពិសោធន៍​ចំនួន​៥បន្ថែមទៀត ​ដែលផ្តល់សេវាវិភាគឈាមគ្រប់ប្រភេទដល់អ្នកជំងឺដែលមកទទួល​សេវានៅក្នុងមនី្ទរពេទ្យ ជាមធ្យមអ្នកជំងឺដែលមកទទួលសេវានៅផ្នែកខាងលើនេះ ​ចន្លោះពី៣០០ ទៅ៤០០នាក់ក្នុងមួយថ្ងៃ គ្រប់ប្រភេទនៃអ្នកជំងឺ ដូចជា៖ ពិគ្រោះព្យាបាល ឬក៏ប្រភេទអ្នកជំងឺដែល​មកសម្រាកព្យាបាលក្នុងមនី្ទរពេទ្យផ្ទាល់។ មនី្ទរពេទ្យផ្តល់សេវាជូនអ្នកជំងឺមានជីវភាពខ្វះខាត អ្នកជំងឺប្រើប្រាស់បណ្ណមូលនិធិសមធម៌ ​និងអ្នកជំងឺប្រើប្រាស់បណ្ណ ប.ស.ស.ផងដែរ។ ជាមួយគ្នានោះដែរ លោកឱសថការី ក៏សូមគោរពថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាល ​លោកតែងតែគិតគូរដល់សុខមាលភាព របស់បងប្អូន​ប្រជាពលរដ្ឋយើងទូទាំងប្រទេស។

ដោយឃើញនូវតម្រូវការនៃការកើនឡើងនូវអ្នកជំងឺដ៏ច្រើនក្នុងមនី្ទរពេទ្យ តាមរយៈក្រសួង​សុខាភិបាល ​ដែលមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ជារដ្ឋមន្រី្ត លោកបានផ្តល់អគារថ្មី ដែលមានកំពស់៤ជាន់ ​ហើយអគារមួយនេះ ​ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ណាស់ សម្រាប់អ្នក​ជំងឺចូលមកសម្រាកព្យាបាល ​ក៏ដូចជាអនុញ្ញាតឲ្យផ្នែកធំៗ​ ទាំង៣​ បានចូលរួមអភិវឌ្ឍ បំពាក់នូវ​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ម៉ាស៊ីនថ្មីៗ សម្រាប់ឆ្លើយតបទៅ​នឹងសេចកី្តត្រូវការរបស់បងប្អូន​ប្រជាពលរដ្ឋ ​សមិទ្ធផលទាំងអស់នេះ ​អាចឲ្យក្រុមការងារគ្រូពេទ្យទាំងអស់ ផ្តល់សេវាកម្ម កាន់​តែកៀកខិតជិតជូនបងប្អូនប្រជាពលរដ្ឋ ​ដែលខ្វះខាតរកកន្លែងសម្រាកព្យាបាល និងសូមថ្លែង​អំណរគុណឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ​នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត តែងតែយកចិត្តទុកដាក់ ​និងផ្តល់ឱកាស​ឲ្យក្រុមគ្រូពេទ្យ​អភិវឌ្ឍន៍​ និងរីកចម្រើន។ ​សុខសន្តិភាព គឺជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍ ក្នុងនោះវិស័យសុខាភិបាល ​បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើសុខមាលភាព សុខភាពជូនប្រជាជន៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm