កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទដំណើរការរោងចក្រមួយកន្លែង ស្ថិតនៅក្នុងស្រុកជើងព្រៃ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចចេញនៅថ្ងៃនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចផ្អាកដំណើរការផលិតកម្មរោងចក្រ រោងចក្រខាលីងតុន (ខេមបូឌា) ដែលមានទីតាំងស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង រយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ។
រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា ការសម្រេចផ្អាកដំណើរការរោងចក្រមួយនេះ ជាបណ្ដោះអាសន្ននេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩៕
