អង់គ្លេសព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារកប៉ាល់ ខណៈដែលសហភាពអឺរ៉ុបសន្យាជំរុញការនាំចេញរបស់ អ៊ុយក្រែន

2023/07/26 07:32:02 pm        94

អង់គ្លេស៖ ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដាថា ខ្លួនមានព័ត៌មានដែលបង្ហាញថា យោធារុស្ស៊ីអាចចាប់ផ្តើមកំណត់គោលដៅដឹកជញ្ជូនជនស៊ីវិល នៅក្នុងសមុទ្រខ្មៅ ខណៈដែលសហភាពអឺរ៉ុប បានសន្យាជួយអ៊ុយក្រែននាំចេញកសិផលស្ទើរតែទាំងអស់របស់ខ្លួនតាមរយៈផ្លូវដែក និងផ្លូវគោក។

តម្លៃស្រូវសាលីសកល បានកើនឡើង ១៥ភាគរយក្នុងសប្តាហ៍មុន បន្ទាប់ពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យការនាំចេញធញ្ញជាតិនៅសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពសម្រាប់រយៈពេលមួយឆ្នាំ ហើយបានចាប់ផ្តើមកំណត់គោលដៅកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅលើសមុទ្រខ្មៅ និងទន្លេដានូប៊ី (Danube) ។

លោកស្រី បាបារ៉ា វ៉ូវ៉ាដ ( Barbara Woodward) ឯកអគ្គរដ្ឋទូតអង្គគ្លេសប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា៖«ព័ត៌មានរបស់យើងបង្ហាញថា យោធារុស្ស៊ីអាចពង្រីកគោលដៅរបស់ពួកគេទៅលើរោងចក្រគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបន្ថែមទៀត ដើម្បីរួមបញ្ចូលការវាយប្រហារប្រឆាំងនឹងការដឹកជញ្ជូនជនស៊ីវិល នៅក្នុងសមុទ្រខ្មៅ»។

លោកស្រីវ៉ូវ៉ាដ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak) បានចែករំលែកព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀរ ហ្សេឡិនស្គី(Volodymyr Zelenskyy) ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃអង្គារ លោក Woodward បានប្រាប់អ្នកយកព័ត៌មាន។ លោស្រីបានបន្ថែមថា ប្រទេសអង់គ្លេសក៏មានព័ត៌មានថា រុស្ស៊ីបានដាក់មីនសមុទ្របន្ថែម នៅតាមក្នុងការចូលទៅជិតកំពង់ផែនានារបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm