ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានថ្លែងអំណរគុណដល់សមភាគីសហរដ្ឋអាមេរិក របស់លោក គឺលោក Joe Biden កាលពីថ្ងៃអង្គារសម្រាប់ការដាក់ពាក្យបណ្តឹងលើរដ្ឋតិចសាស់ ជុំវិញការដំឡើងរបាំងបណ្តែតទឹកដើម្បីរារាំងជនអន្តោប្រវរេសន៍ដែលឆ្លងកាត់មកពីប្រទេសម៉ិកស៊ិក។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្តឹងរដ្ឋតិចសាស់ជំវិញរបាំងបណ្តែតទឹកដែលត្រូវបានតំឡើងដោយរដ្ឋនេះនៅលើទន្លេ Rio Grande ។
អាជ្ញាធររដ្ឋតិចសាស់ បានចាប់ផ្តើមដំឡើងខ្សែពោងនៅកណ្តាលទន្លេនៅជិតទីក្រុង Eagle Pass រដ្ឋតិចសស់ កាលពីសប្តាហ៍មុន ជាផ្នែកនៃគំនិតផ្តួចផ្តើមរបស់លោក Greg Abbott អភិបាលរដ្ឋតិចសាស់ មកពីគណបក្សសាធារណៈរដ្ឋ ដែលត្រូវបានចាត់ថាជាប្រតិបត្តិការតែម្នាក់ឯងដើម្បីរារាំងជនអន្តោប្រវេសន៍។
ប្រទេសម៉ិកស៊ិក បានត្អូញត្អែរអំពីការដាក់របាំ ដោយនិយាយថា វាបំពានលើសន្ធិសញ្ញាដែនទឹក និងរំលោភលើដែនដី ប្រទេសម៉ិកស៊ិក។

