គោលនយោបាយបណ្ដុះបណ្ដាលយុវជនក្រីក្រ១,៥លាននាក់ គ្រោងនឹងអនុវត្តនៅចុងឆ្នាំនេះ

2023/07/26 07:55:58 pm        511

 ភ្នំពេញ៖ គោលនយោបាយបណ្ដុះបណ្ដាលយុវជនក្រីក្រ និងងាយរងគ្រោះ ១,៥លាននាក់ គ្រោងនឹងអនុវត្ត នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ដោយស្របទៅតាមអនុសាសន៍ណែនាំរបស់​សម្តេចតេជោ អាស្រ័យទៅ លើក្រសួង និងស្ថាប័នពាក់ព័ន្ធ ។ នេះបើតាមការឱ្យដឹងពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

ក្រសួងការងារ និងបណ្តុបណ្ដាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ ​កំពុងព្យាយាមពន្លឿនការ អនុវត្តគោលនយោបាយបណ្ដុះបណ្ដាលយុវជនក្រីក្រ ​និងងាយរងគ្រោះ ១,៥លាននាក់ ឱ្យបានលឿនតាម លទ្ធភាពអាចធ្វើទៅបាន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយក ដ្ឋានអប់រំ ​បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដា នេះ ។

ឯកឧត្តម បានឱ្យដឹងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ​និងងាយរងគ្រោះ គឺ មានរយៈពេល៤ខែ ​សិក្សាលើមុខជំនាញជាច្រើន រួមមាន៖ វិស័យសំណង់ ​អគ្គិសនី មេកានិច អេឡិចត្រូ និក​ និងខាងវិស័យទេសសចរណ៍ ជាដើម ។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យ​ក្រសួងការងារ និងក្រសួង ស្ថាប័នផ្សេងៗទៀត រួមសហការរៀបចំគោលនយោបាយជាតិ​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ ​និងងាយរងគ្រោះប្រមាណ​ ១,៥លាននាក់ ដើម្បីឆ្លើយតប​នឹងតម្រូវការទីផ្សារការងារនៅកម្ពុជា​ ព្រមទាំងការលើកកម្ពស់ជីវភាព​ពួកគេឲ្យកាន់តែប្រសើរ ​ដើម្បីសម្រេឲ្យបានតាមគោលនយោបាយជាតិឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕អត្ថបទ៖ សោភ័ណ




អត្ថបទដែលទាក់ទង

សម្ដេច​ធិបតី ណែដល់នាំគ្រូ និងសិស្ស ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា AI តែកុំពឹងផ្អែកទាំងស្រុង
2026/10/02 12:38:47 pm        1
សម្ដេច​ធិបតី៖ វិស័យអប់រំ និងសុខាភិបាលជាវិស័យអាទិភាពបំផុតត្រូវបានបង្កើនថវិកា គ្មានកាត់បន្ថយឡើយ
2026/10/02 12:27:30 pm        1
​ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
2026/10/02 10:20:46 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេច​ធិបតី ណែដល់នាំគ្រូ និងសិស្ស ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា AI តែកុំពឹងផ្អែកទាំងស្រុង

2026/10/02 12:38:47 pm
​សម្ដេច​ធិបតី៖ វិស័យអប់រំ និងសុខាភិបាលជាវិស័យអាទិភាពបំផុតត្រូវបានបង្កើនថវិកា គ្មានកាត់បន្ថយឡើយ
2026/10/02 12:27:30 pm
​អាមេរិកផ្តល់កិច្ចសន្យាទឹកប្រាក់ ២៤,៤ ពាន់លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីជំរុញការផលិតមីស៊ីល SM-6
2026/10/02 11:42:40 am
​លោក Trump៖ អ៊ីរ៉ង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏យុត្តិធម៌ ឬក៏ត្រូវរលាយបាត់ពីផែនដីក្រោយបដិសេធសំណើ
2026/10/02 11:42:06 am
​តម្លៃប្រេងកើនឡើងបន្តិច ខណៈអាមេរិកបញ្ជូននាវាដឹកយន្តហោះនិងទ័ពបន្ថែមទៀតទៅកាន់ មជ្ឈិមបូព៌ា
2026/10/02 11:41:27 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/01 10:03:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm