ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ លែង​មាន​«​តំបន់​ក្រហម​»​ហើយ នៅសល់​ត្រឹម​«​តំបន់​លឿងទុំ​» និង​«​តំបន់​លឿង​»

2021/05/19 05:15:57 pm        118

​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ដកចេញ​«​តំបន់​ក្រហម​»​ពី​ផែនទី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ហើយ​នៅ​ថ្ងៃនេះ ដោយ​ភូមិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​កែសម្រួល​មក​នៅ​ត្រឹម​«​តំបន់​លឿងទុំ​» និង​«​តំបន់​លឿង​»​វិញ​។​

​ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ថ្ងៃនេះ សាលា​រាជធានី​ភ្នំពេញ បាន​បែងចែក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា ២​តំបន់ គឺ​«​តំបន់​លឿងទុំ​» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មានការ​ឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​មេរោគ​កូ​វីដ​-១៩ និង​«​តំបន់​លឿង​» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មានការ​ឆ្លង​រីក​រាលដាល​កម្រិត​ស្រាល​នៃ​មេរោគ​កូ​វីដ​-១៩​នេះ​។​

​បើតាម​សេចក្ដីសម្រេច​នេះ ភូមិសាស្ត្រ​ដែល​ស្ថិត​នៅក្នុង​«​តំបន់​លឿងទុំ​» មាន​ផ្នែក​ខ្លះ​នៃ​ភូមិ​ដើម​ចាន ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ ភូមិ​២៣ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ នៃ​ខណ្ឌទួលគោក ភូមិ​ត្រពាំង​ថ្លឹង​១ ភូមិ​ត្រពាំង​ថ្លឹង​២ ភូមិ​ត្រពាំង​ថ្លឹង​៤ និង​ភូមិ​ទួល​ពង្រ ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នៅ​ក្នុង​ខណ្ឌឫស្សីកែវ​ឯណោះ​វិញ សាលា​រាជធានី​ភ្នំពេញ បាន​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចុង​ខ្សាច់ និង​ផ្នែក​ខ្លះទៀត​នៃ​ភូមិ​បាក់​ទូក ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ឱ្យមក​នៅត្រឹម​«​តំបន់​លឿងទុំ​»​ផងដែរ​។​

​សម្រាប់​ខណ្ឌមានជ័យ ដែល​ធ្លាប់ជា​«​តំបន់​ក្រហម​» ឬ​ផ្ទុះ​ការឆ្លង​ច្រើន​នោះ ក៏​លែង​ជា​«​តំបន់​ក្រហម​»​ទៀតហើយ​ដែរ ដោយ​ចុះមក​នៅត្រឹម​«​តំបន់​លឿងទុំ​» ដូចជា​ផ្នែក​ខ្លះ​នៃ​ភូមិ​៥ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ដំណាក់​ធំ​២ ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ដំណាក់​ធំ​៣ និង​ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ទ្រា​៤ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​សេចក្ដីសម្រេច​ថា «​តំបន់​លឿងទុំ​» បន្ត​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់​រយៈពេល ១​សប្ដាហ៍​ទៀត ចាប់ពី​ថ្ងៃស្អែក​នេះ រហូតដល់​ថ្ងៃទី​២៦ ខែឧសភា​។​

​ក្រៅពី​ភូមិសាស្ត្រ​ដែល​ត្រូវបាន​ចាត់​ចូលក្នុង​«​តំបន់​លឿងទុំ​»​ខាងលើ ភូមិសាស្ត្រ​ដទៃទៀត​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​កែសម្រួល​ទៅជា​«​តំបន់​លឿង​»​។​

​សម្រាប់​«​តំបន់​លឿង​»​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល​រយៈពេល ២​សប្ដាហ៍​ទៀត ចាប់ពី​ថ្ងៃស្អែក​នេះ​រហូតដល់​ថ្ងៃទី​០២ ខែមិថុនា​ខាងមុខនេះ​។​

​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​កែសម្រួល​ជា​បន្តបន្ទាប់ បន្ទាប់ពី​បាន​មើលឃើញ​ការធ្លាក់ចុះ​ចំនួន​ករណី​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​រយៈពេល ២​សប្ដាហ៍​ចុងក្រោយ​មកនេះ​៕ អត្ថបទ៖ សុធី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm