
សភាជាន់ទាបរបស់រុស្ស៊ីបានបោះឆ្នោតកាលពីថ្ងៃអង្គារទី២៥ខែកក្កដា ដើម្បីទាត់ចោលការធ្វើវិសោធនកម្មច្បាប់ដែលលើកលែងក្រុមមនុស្សងាយរងគ្រោះនៃជនជាតិរុស្ស៊ី មិនឲ្យចូលបម្រើយោធា។
ឥឡូវនេះ បុរសដែលជាឪពុកមានកូនបីនាក់ ឬច្រើននាក់ និងមានកូនមានពិការភាព មិនត្រូវបានលើកលែងពីការចុះឈ្មោះបម្រើយោធា ឬពន្យារពេលទៀតហើយ។ ប្រធានគណៈកម្មាធិការក្រសួងការពារជាតិរបស់សភាលោក Andrei Kartapolov បានស្តីបន្ទោសសមាជិកសភាដែលព្យាយាមការពារវិសោធនកម្មនេះ។
កាលពីព្រឹកថ្ងៃអង្គារ សភារុស្ស៊ីបានដំឡើងអាយុចូលធ្វើជាទាហានអតិបរមាពីអាយុ ២៧ឆ្នាំ ទៅអាយុ៣០ឆ្នាំវិញ ដោយបង្កើនចំនួនបុរសវ័យក្មេងដែលត្រូវចូលបម្រើយោធាឲ្យបានរយៈពេលមួយឆ្នាំនៃការបំពេញកាតព្វកិច្ចយោធានៅពេលវេលាណាមួយ។
កាលពីឆ្នាំមុន រុស្ស៊ីបានប្រកាសពីផែនការដើម្បីបង្កើនបុគ្គលិកប្រយុទ្ធដែលមានជំនាញវិជ្ជាជីវៈ និងជាទាហានកែណ្ឌរបស់ខ្លួនលើសពី ៣០% មានចំនួន ១,៥លាននាក់ ដែលជាភារកិច្ចប្រកបដោយមហិច្ឆតា បានធ្វើឱ្យប្រជាជនកាន់តែមានការលំបាកដោយសារមានការស្លាប់បាត់បង់ជីវិតដ៏ធ្ងន់ ប៉ុន្តែមិនត្រូវបានបង្ហាញតួលេខឡើយ នៅក្នុងអ្វីដែលរដ្ឋធានីម៉ូស្គូហៅថា "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួននៅអ៊ុយក្រែន៕