
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារ (២៥ កក្កដា) ថា ប្រទេសរុស្ស៊ីមិនអាចវិលត្រឡប់ទៅបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅបានទេ រហូតដល់កិច្ចព្រមព្រៀងដែលទាក់ទងនឹងផលប្រយោជន៍រុស្ស៊ីត្រូវបានគោរព ដោយច្រានចោលការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលស្នើរឱ្យរដ្ឋធានីម៉ូស្គូចូលរួមក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនោះជាថ្មី។
អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានជំរុញឱ្យរុស្ស៊ីបន្តអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពពីកំពង់ផែសមុទ្ររបស់ខ្លួន បើទោះបីជាសកម្មភាពដែលរុស្ស៊ីហៅថា "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួន ក៏ស្ថិតនៅក្នុងតាមសំណើដែលលោក Guterres បានធ្វើចំពោះប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏ដោយ។
ប៉ុន្តែវិមានក្រឹមឡាំងបានស្នើថា សំណើរបស់លោក Guterres មិនបានដោះស្រាយការទាមទារដ៏ចម្បងរបស់ខ្លួនទេ គឺពុំមានមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងពាក់ព័ន្ធ ដែលត្រូវបានរៀបចំឡើងដើម្បីជួយសម្រួលដល់ការនាំចេញអាហារ និងជីរបស់រុស្ស៊ី ស្របពេលមានទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមនោះទេ។
កិច្ចព្រមព្រៀងដែលលែងដំណើរការនៅពេលនេះ សម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគីកាលពីខែកក្កដាឆ្នាំមុន មានគោលបំណងជួយទប់ស្កាត់វិបត្តិស្បៀងអាហារពិភពលោក ដោយអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិដែលត្រូវបានរារាំងដោយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន អាចនាំចេញដោយសុវត្ថិភាព៕