
ប្រព័ន្ធផ្សព្វផ្សាយ Sky News បានរាយការណ៍ នៅថ្ងៃពុធ (ទី២៦ ខែកក្កដា) នេះ ថា នាយកក្រុមហ៊ុន NatWest លោកស្រី Dame Alison Rose បានលាលែងពីតំណែងជានាយកប្រតិបត្តិភ្លាមៗ បន្ទាប់ពីលោកស្រីបានទទួលស្គាល់ថា ជាប្រភពនៃការនិយាយមិនពិតអំពីគណនីធនាគាររបស់លោក Nigel Farage។
លោកស្រី Rose បានសារភាពថា វាគឺជា «កំហុសធ្ងន់ធ្ងរនៃមតិយោបល់» ក្នុងការពិភាក្សាជាមួយអ្នកសារព័ត៌មានជាន់ខ្ពស់របស់ប្រព័ន្ធផ្សព្វផ្សាយ BBC អំពីការជាប់ទាក់ទងរបស់អតីតមេដឹកនាំគណបក្ស Brexit លោក Farage ជាមួយធនាគារ។
ធនាគារ NatWest បានប្រឈមនឹងការត្រួតពិនិត្យផ្នែកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយយ៉ាងកៀកកិត ជុំវិញការសម្រេចពីធនាគារឯកជន Coutts របស់ខ្លួន ក្នុងការបិទគណនីរបស់លោក Farage។ ការត្រួតពិនិត្យផ្ទៃក្នុងដែលទទួលបានដោយពិធីករកម្មវិធីទូរទស្សន៍ ដែលប្រែក្លាយទៅជាអ្នកនយោបាយ បានបង្ហាញថា គណៈកម្មាធិការរត្រួតពិនិត្យហានិភ័យខាងកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិរបស់ធនាគាឯកជន Coutts បានបញ្ជាក់ថា តម្លៃរបស់លោក Farage មិនស្របនឹងធនាគារផ្ទាល់នោះទេ៕