ចំហេះព្រៃបានផ្ទុះឡើង នៅជិតទីក្រុង Latakia ក្នុងប្រទេសស៊ីរី ខណៈសីតុណ្ហភាពកើនឡើងខ្ពស់ធ្វើឲ្យដីស្ងួតហួតហែងបង្កឲ្យមានចំហេះព្រៃ នៅជិតទីក្រុងកំពង់ផែ។
តំបន់ធំៗជាច្រើននៅសមុទ្រម៉េឌីទែរ៉ាណេ ឡើងកម្តៅខ្លាំងក្រោមរលកកម្តៅនៅរដូវក្តៅខ្លាំងកាលពីថ្ងៃអង្គារ ហើយក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធដើម្បីពន្លត់អណ្តាតភ្លើងនៅទូទាំងតំបន់។
អាកាសធាតុក្តៅខ្លាំងក្នុងអំឡុងខែកក្កដា បានបណ្តាលឲ្យមានការបំផ្លាញនៅទូទាំងភពផែនដី ដោយសីតុណ្ហភាពឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសចិន ហើយសហរដ្ឋអាមេរិក និងអឺរ៉ុបខាងត្បូងកំពុងកើតមានចំហេះព្រៃ ខ្វះខាតទឹក និងមានការកើនឡោះងការចូលសម្រាកព្យាបាលនៅមន្ទីរពទ្យទាក់ទងទៅនឹងកម្តៅ។