នគរបាល​កំពុង​បន្ត​សាកសួរ​ជនជាតិ​ចិន និង​ខ្មែរ​ ៦៤​នាក់​ដែល​ជួបជុំ​ទទួល​គ្រឿង​ស្រវឹង​ក្នុង​ខុន​ដូ​

2021/05/19 05:22:10 pm        112

​ភ្នំពេញ៖ ជនជាតិ​ចិន និង​ខ្មែរ​ជាង​៦០​នាក់ ដែល​នគរបាល​ឃាត់ខ្លួន​កាលពី​យប់មិញ ព្រោះតែ​បំពាន​វិធានការ​រដ្ឋបាល ដោយ​ប្រមូល ផ្ដុំ​ជួបជុំគ្នា​ទទួលទាន​គ្រឿង​ស្រវឹង និង​ទាក់ទិន​សារធាតុ​ញៀន​ផង​នោះ មកដល់ពេលនេះ​នគរបាល​បាន​នឹង​កំពុង​បន្ត​ការសាកសួរ នៅឡើយ​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹងថា ករណី​បង្ក្រាប​ក្រុម​ជនជាតិ​ចិន និង​បុគ្គលិក​ខ្មែរ​ជាង ​៦០​នាក់ ​នៅក្នុង​ខុន​ដូ​មួយ​ក្នុង​ខណ្ឌ​បឹង​កេងកង​កាលពី​យប់មិញ នគរបាល​មិនទាន់​បញ្ជូន​អ្នក​ទាំងអស់នោះ​ទៅ​តុលាការ​នៅឡើយ​ទេ គឺ​កំពុង​បន្ត​ការសាកសួរ​នៅ​ដំណាក់កាល​នគរបាល​នៅឡើយ​។​

​​​ប្រភពព័ត៌មាន​បា​នប​ន្ថែ​ម​ថា ក្រុម​មនុស្ស​ទាំងអស់​ដែល​នគរបាល​ឃាត់ខ្លួន​មាន​ចំនួន​ ៦៤​នាក់ ក្នុងនោះ ​មាន​ស្ដ្រី​ ៣០​នាក់ បុរស ៣៤​នាក់ គឺ​បុរស​ខ្មែរ​ ០៥​នាក់ បុរស​ជនជាតិ​ចិន​២៩​នាក់ ហើយ​និង​ស្ដ្រី​ខ្មែរ​៤​នាក់ និង​ស្ដ្រី​ចិន ​២៦​នាក់​។​

​​​ការ​ឆ្មក់​បង្ក្រាប គឺ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២១ នៅក្នុង​អាគារ​ខុន​ដូ មួយកន្លែង ត្រង់​ជាន់​ទី​៧ និង​ជាន់​ទី​៨ ស្ថិតនៅ​ខាងក្រោយ​មន្ទីរពេទ្យ​របេង ជាប់​ផ្លូវ​លេខ​៩៥ កែង​ផ្លូវ​លេខ​២៨៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក្រោយ​បង្ក្រាប​នគរបាល​បាន​នាំខ្លួន​មនុស្ស​ទាំង​៦៤ នាក់​ទៅ កាន់ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​​​ទាក់ទិន​ការបង្ក្រាប​នេះ BTV មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​បន្ថែម​បាន​ទេ ពី​លោក​វរសេនីយ៍ឯក ប៊ុត សត្យា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ទូរស័ព្ទ​ហៅចូល តែ​គ្មាន​អ្នកទទួល​។​

​​ករណីនេះ ​ត្រូវបាន​គេ​មើលឃើញថា ជាការ​បំពាន​វិធានការ​រដ្ឋបាល​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល ដែល​បាន​ដាក់ចេញ​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ត្រង់​មាត្រា ១០ នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ក៏ដូចជា​អនុក្រឹត្យ ស្ដីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត បានកំណត់​ទណ្ឌកម្ម ចំពោះ​បទ​មិន​គោរ​វិធានការ​រដ្ឋបាល​នេះ គឺ​ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល ប៉ុន្តែ​បើ​បាន​បណ្ដាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ ១៩ ដល់​អ្នកដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល ជាងនេះទៅទៀត​បើ​បាន​បណ្ដាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ នោះ​នឹងត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល ៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








​​

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm