
កាលពីថ្ងៃអង្គារម្សិលមិញ កងទ័ពជើងទឹកអ៊ីរ៉ង់ បាននិយាយថា ពួកគេបានបង្ហាញអាវុធប្រភេទថ្មីដែលជាមីស៊ីលតម្រង់គោលដៅ Abu Mahdiបាញ់ចេញពីរថយន្ត ។
យោងតាមសេចក្តីថ្លែងការណ៍របស់លោក Sardar Alireza Tangsiri គឺជាមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ បានឲ្យដឹងថា មីស៊ីលនេះ នឹងធ្វើឲ្យសត្រូវនៅឆ្ងាយពីតំបន់ឆ្នេរប្រទេសរបស់ពួកយើង ។
លក្ខណៈពិសេសមួយចំនួនរបស់មីស៊ីល Abu Mahdi រួមមានទាំងការហោះហើរលើរយៈកម្ពស់ទាប ធន់នឹងសង្រ្គាមអេឡិចត្រូនិក គេចចេញពីការរាវរកដោយរ៉ាដា ហើយនិងប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងកម្មវិធី Softwareរចនាផ្លូវហោះហើររបស់វា ។
ដោយឡែក ក្បាលគ្រាប់ដ៏ធំនៅលើមីស៊ីល Abu Mahdi អាចបំផ្លាញនាវាខុសប្លែកគ្នាជាច្រើន នាវាចម្បាំង និងនាវាពិឃាត តាមរយៈការវាយប្រហារលើគោលដៅចេញពីមុំជាច្រើន ៕