
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចាប់ផ្តើមផ្ទេរចេញប្រេងជាង ១លានបារ៉ែល ពីនាវាដឹកប្រេងពុកផយនៅជិតតំបន់ឆ្នេរសមុទ្រក្រហមរបស់ប្រទេសយេម៉ែន នៅក្នុងប្រតិបត្តិការដ៏ស្មុគស្មាញមួយដែលពួកគេសង្ឃឹមថានឹងអាចបញ្ចៀសផុតពីគ្រោះមហន្តរាយក្នុងតំបន់ ។
ក្រុមមន្រ្តី U.Nត្រូវបានគេព្រមានអស់រយៈពេលជាច្រើនឆ្នាំមកហើយថា សមុទ្រក្រហម និងតំបន់ឆ្នេរយេម៉ែន នឹងប្រឈមហានិភ័យ ពេលដែលនាវាដឹកប្រេង Saferអាចកំពប់ប្រេង ចំនួន ៤ដងច្រើនជាងប្រេងនៅក្នុងគ្រោះមហន្តរាយនាវាដឹកប្រេង Exxon Valdez កាលពីឆ្នាំ ១៩៨៩ ស្ថិតនៅជិតរដ្ឋ Alaska សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យ U.Nនិយាយថា ការកំពប់ប្រេងនេះ អាចនឹងត្រូវចំណាយប្រាក់ ២០ពាន់លានដុល្លារ ក្នុងការសម្អាតវា ។
គួរឲ្យដឹងថា សង្រ្គាមនៅយេម៉ែន បណ្តាលឲ្យផ្អាកប្រតិបត្តិការថែទាំនាវាដឹកប្រេ Safer ងកាលពីឆ្នាំ ២០១៥ ដែលត្រូវបានគេប្រើប្រាស់សម្រាប់ស្តុកប្រេង និងបានចតនៅជិតតំបន់ឆ្នេរយេម៉ែន អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ។
UNដែលពុំធ្លាប់ដែលចុះប្រតិបត្តិការសង្រ្គោះបែបនេះ បានព្រមានថា ភាពរឹងមាំនៃរចនាសម្ព័ន្ធនាវា កាន់តែធ្ងន់ធ្ងរទៅ ហើយវាស្ថិតក្នុងហានិភ័យនៃការផ្ទុះ ។
ដោយឡែក កម្មវិធីអភិឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការផ្ទេរប្រេងនេះ ត្រូវបានគេរំពឹងថា នឹងចំណាយពេល ១៩ថ្ងៃ ដើម្បីបញ្ចប់វា ៕