សម្តេចតេជោ ថ្លែងអំណរគុណមេដឹកនាំកំពូល ចិន វៀតណាម និងឡាវ អបអរសាទរដល់សម្ដេច

2023/07/27 10:15:44 am        194

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មេដឹកនាំកំពូល នៃប្រទេស ចិន វៀតណាម និងឡាវ ដែលបានផ្ញើសារ និង​ខល​មក​អបអរ​សាទរ​ចំពោះសម្ដេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP)​ ក្នុង​ការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ដែលបាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងកោត​សរសើរ​ចំពោះ​សមិទ្ធផល​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាច្រើនឆ្នាំកន្លងទៅនេះក្រោមការដឹកនាំរបស់ CPP។

សម្ដេចតេជោថ្លែងថា តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេច​ផ្ទាល់​សម្ដេច​​បាន​សម្តែង​​នូ​វអំណរគុណយ៉ាងស្មោះ អស់ពីដួង​ចិត្ត​ចំពោះ​ពាក្យពេចន៍​អបអរ​សាទរ​របស់​ឯកឧត្តម​ថ្នាក់​ដឹកនាំ​កំពូល នៃប្រទេសទាំង៣ ដែលបានអបអរសាទរចំពោះសម្ដេច។  

សម្ដេច​ក៏​អបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC)​ ដែលមាន ឯកឧត្តម ស៊ី ជីនពីង ជាស្នូល​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​​វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចនូវគោលដៅ ១០០ ឆ្នាំ ទី២​ឆ្ពោះ​ទៅ​សម្រេច​​នូ​វ​ប្រជាជាតិ​ដ៏រុង​រឿង​បំផុត​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​ក៏​ដូច​ជា​ធានា​បាន​នូវ​តួនាទី​ដ៏សំខាន់​របស់​​ចិន​ក្នុង​តំបន់និងឆាកអន្តរជាតិ។

សម្ដេចតេជោថ្លែងថា សម្ដេចពិតជា​មាន​សេចក្តី​រីក​រាយ​យ៉ាងខ្លាំង​ដោយ​សង្កេត​ឃើញថា​ កិច្ច​សហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយ​ប្រទេស​ទាំង​ពីរ​រក្សា​បាន​នូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាព​ដែក​ថែប​។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ដោយ​សម្ដេច​តេជោ​ធានា​ថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ។

ជាមួយ​គ្នា​នេះសម្ដេចតេជោ ក៏បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែល​បាន​ហៅ​ទូរស័ព្ទ​មកជូនពរសម្ដេចកាលពីព្រឹកថ្ងៃ ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ និងថ្លែង​អំណរគុណ​ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរ​សម្ដេច​កាល​ពី​ល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣នេះផងដែរ។

សម្ដេចតេជោបញ្ជាក់ថាទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាស តែការហៅទូរស័ព្ទ និង​ផ្ញើ​សារ​មក​ជូន​ពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពី​កម្ពុជា​ចាត់​តាំង​ការ​បោះឆ្នោ​ត​បានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am