លោក Kim Jong Un បង្ហាញមីស៊ីលដែលត្រូវបានហាមប្រាម និងអាវុធទំនើបក្នុងពេលស្វាគមន៍ដំណើររដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

2023/07/27 05:26:24 pm        191

កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំ កូរ៉េខាងជើងលោក Kim Jong Un បានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ហ្សឺហ្គេ សយហ្គូ (Sergei Shoigu) កាលពីថ្ងៃពុធ ដោយផ្ដល់ឲ្យលោកនូវការទស្សនាការតាំងបង្ហាញគ្រឿងយុទ្ធោបករណ៍ការពារជាតិ  ដូចជា មីស៊ីលបាលីស្ទីករបស់ទីក្រុងព្យុងយ៉ាង ដែលត្រូវបានហាមប្រាម ខណៈប្រទេសទាំង២បានប្ដេជ្ញា រឹតបន្តឹងទំនាក់ទំនងកាន់តែរឹងមាំ។ រូបភាពមួយផ្សេងទៀត បានបង្ហាញពីអ្វីដែលក្រុមអ្នកវិភាគបាននិយាយថាទំនងជាយានដ្រូនថ្មី។ 

របាយការណ៍បាននិយាយថាលោក Shoigu បានប្រគល់លិខិតមួយច្បាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោក Kim បានថ្លែងអំណរគុណចំពោះលោក Putin សម្រាប់ការបញ្ជូនគណៈប្រតិភូយោធាដែលដឹកនាំដោយលោក Shoigu ដោយបន្ថែមថាកិច្ចប្រជុំនេះបានធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ និងប្រពៃណីរវាងកូរ៉េខាងជើង និងរុស្ស៊ី។  

គណៈប្រតិភូរុស្ស៊ី និងគណៈប្រតិភូចិន រួមទាំងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក លី ហុងចុង (Li Hongzhong) បានទៅដល់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ សម្រាប់ខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលបានប្រារព្ធនៅក្នុងប្រទេសកូរ៉េខាងជើង ថាជាទិវាជ័យជម្នះ។

ក្រុមគណៈប្រតិភូទាំងនេះ គឺជាអ្នកបំពេញទស្សនកិច្ចជាសាធារណៈដ៏លេចធ្លោដំបូងគេទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតសកលមក ហើយមកដល់នៅពេលដែលទីក្រុងព្យុងយ៉ាងសម្លឹងរកការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ដោយស្វែងរកចំណុចរួមនៅក្នុងការប្រកួតប្រជែងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន។  

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim Jong Un បានចែករំលែកជាមួយ Sergei Shoigu នូវយោបល់លើនិន្នាការពិភពលោកនៃការអភិវឌ្ឍន៍សព្វាវុធ និងយុទ្ធសាស្ត្ររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        341
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm