ក្រុមជើងឯក ៣ ពានរដូវកាលមុន Manchester City បានយកឈ្នះក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ២-១ ក្នុងការប្រកួតមិត្តភាព Pre-Season នៅទឹកដីជប៉ុន។
អ្នកចាត់ការ Man City លោក Pep Guardiola បានដាក់កីឡាករយុវជនរបស់ក្លិបមួយចំនួនធំចូលប្រកួត ហើយជាក់ស្តែងកីឡាករវ័យ ២០ ឆ្នាំ James McAtee បើកការនាំមុខឱ្យ City ក្រោយការសហការយ៉ាងល្អជាមួយីឡាករវ័យ ១៨ ឆ្នាំ Rico Lewis។
Mathys Tel គឺជាអ្នកតាមស្មើឱ្យ Bayern Munich នៅនាទីទី ៨១ តែខ្សែការពារអេស្ប៉ាញ Aymeric Laporte ជាអ្នកសំរេចគ្រាប់ជ័យជំនះឱ្យ Man City។

នេះជាជ័យជំនះទី ២ របស់ Manchester City ក្នុងដំណើរប្រកួត Pre-Season នៅទឹកដីជប៉ុននេះ បន្ទាប់ពីឈ្នះ Yokohama F Marinos ៥-៣ ចុងសប្តាហ៍កន្លងទៅ។
ថ្ងៃនេះក៏នឹងមានការប្រកួត Pre-Season ផ្សេងទៀតនៅទឹកដីជប៉ុនផងដែរ ដោយក្រុមមកពីអារ៉ាប៊ីសាអ៊ូឌីត Al-Nassr នឹងត្រូវជួបជាមួយ Inter Milan ថ្ងៃនេះ។
ចំណែកឯនៅទឹកដីសិង្ហបុរីឯណេះវិញ Tottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី Lion City Sailor ៥-១ ដោយគ្រាប់បាល់បីគ្រាប់ម្នាក់ឯងរបស់ខ្សែប្រយុទ្ធប្រេស៊ីល Richarlison។
ព្រឹកមិញនេះដែរនៅសហរដ្ឋអាមេរិក Real Madrid បានយកឈ្នះ Manchester United ២-០៕ អត្ថបទ៖នាង សុភាវុធ
