អាមេរិក៖ កងកម្លាំងសហរដ្ឋអាមេរិក បានចូលរួមជាមួយកងកម្លាំងអូស្ត្រាលីដើម្បីចូលរួមសមយុទ្ធ Talisman Sabre( តាលីស្មាន់ សាប៊ើ) ដែលជា សមយុទ្ធរួមដ៏ធំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ពាក់ព័ន្ធនឹងសមយុទ្ធកងទ័ពជើងទឹក នៅមហាសមុទ្រឥណ្ឌា និងសមយុទ្ធនៅមូលដ្ឋានយោធា នៅទូទាំងប្រទេសអូស្ត្រាលី។
វីដេអូដែលទើបចេញថ្មី បានបង្ហាញយន្តហោះOspreyរបស់សហរដ្ឋអាមេរិក បានចុះចតនៅលើនាវារបស់កងទ័ពជើងទឹកអូស្ត្រាលីHMS Adelaide។
វីដេអូផ្សេងទៀត បានបង្ហាញពីកងកម្លាំងជាច្រើនបានបញ្ចេញ និងគ្រប់គ្រងយានដ្រូន ក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងរដ្ឋឃ្វីនស្លែនដ៍(Queensland)។

