កម្ពុជា ចាញ់ហ្សកដានី ទាំងប្រផិតប្រផើយ ក្នុងជំនួបបើកឆាក Davis Cup 2023

2023/07/27 06:03:19 pm        221

ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានរងបរាជ័យទាំងប្រផិតប្រផើយ ក្រោម​ថ្វីដៃ​ក្រុម​ជម្រើសជាតិ​ហ្សកដានី ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាក​ពូលB នៃ​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភពលោក Davis Cup Group III ឆ្នាំ២០២៣ ប្រចាំតំបន់អាស៊ី/អូសេអានី នៅប្រទេស​ស្រីលង្ការ កាលពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ ។

ការប្រកួតដំបូងនេះ សម្រាប់វិញ្ញាសាឯកត្ដជន កីឡាករកម្ពុជា បានចាញ់ទាំង ២នាក់ ក្នុងនោះ ទេព ធីម៉ូធី បានចាញ់កីឡាករ Mohammad Alkotop ក្នុងពិន្ទុ ០-៦ និង ៤-៦ និងកីឡាករ ឡេង សារិនរាជ ចាញ់កីឡាករ Karam Hatamleh ក្នុងពិន្ទុដ៏ប្រកៀកប្រកិត ៦-៧ និង ៣-៦ ។ ប៉ុន្ដែ​វិញ្ញាសា​វាយគូ កម្ពុជា ដែលមានកីឡាករ ឡុង សំនៀង ចាប់ដៃជាមួយសិស្សប្អូន ទេព ធីម៉ូធី បាន​យក​ឈ្នះ​ក្រុមហ្សកដានីវិញ ក្នុងពិន្ទុ ៦-៣, ១-៦ និង ១០-៦ ។

គួរដឹងថា យុទ្ធនាការប្រកួត Davis Cup Group III ដែល​ប្រទេស​ស្រី​លង្ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ​ គឺក្រុមកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមប៉ាស៊ីហ្វិចអូសេអានី, ហ្សកដានី និងម៉ាឡេស៊ី ខណៈ​ពូលA មានម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប់ប៊ីសាអ៊ូឌីត, អ៊ីរ៉ង់ និងវៀតណាម ។ សម្រាប់ប្រកួតបន្ទាប់ ក្រុម​កីឡាវាយកូនបាល់កម្ពុជា នឹងត្រូវជួបក្រុមប៉ាស៊ីហ្វិចអូសេអានី ដែលជា​ក្រុម​ជម្រុះ​មក​ពី ​Group II​ កាលពីឆ្នាំមុន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ៕ អត្ថបទ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        158
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        168
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm