នីហ្សេ៖ អង្គរក្សប្រធានាធិបតី កំពុងឃុំឃាំងលោក Mohamed Bazoum ប្រធានាធិបតីប្រទេសនីហ្សេ នៅខាងក្នុងវិមានរបស់លោក ក្នុងរដ្ឋធានី Niamey កាលពីថ្ងៃពុធ ខណៈមេដឹកនាំប្រចាំតំបន់ បានរៀបចំបេសកកម្មសម្របសម្រួលបន្ទាន់ ដើម្បីព្យាយាមរារាំងការដណ្តើមអំណាចនៅអាហ្វ្រិកខាងលិច។
អ្នកសារព័ត៌មានរ៉យទ័រម្នាក់ និយាយថា ហ្វូងអ្នកគាំទ្រលោក Bazoum បានមកតវ៉ានៅខាងក្រៅសភាជាតិ ក្នុងទីក្រុង Niamey និងបានអំពាវនាវឲ្យមានការដោះលែងលោកប្រធានាធិបតីមុនពេលពួកគេត្រូវបានបំបែកដោយនគរបាល។
ក្រុមទាហានបានចូលគ្រប់គ្រងគ្រប់ដងផ្លូវទាំងអស់ទៅកាន់ស្ថានីយទូរទស្សន៍ជាតិ ដែលបានចាក់ផ្សាយការប្រគុំតន្ត្រីនិងភាពយន្តពេញមួយថ្ងៃ។
សហភាពអាហ្វ្រិក និងប្លុកតំបន់អាហ្វ្រិកខាងលិច បានថ្កោលទោសនូវអ្វីដែលពួកគេចាត់ទុកថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលកំពុងអំពាវនាវឲ្យអ្នករៀបចំផែនការដោះលែងលោក Bazoum និងត្រឡប់ទៅកាន់បន្ទាយរបស់ពួកគេវិញ៕

