នីហ្សេ៖ អ្នកនាំពាក្យអគ្គលេខាធិការ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិ បានថ្កោលទោសកិច្ចប្រឹងប្រែងណាមួយដើម្បីដំណ្តើមអំណាចដោយកងកម្លាំង និងធ្វើឲ្យអន្តរាយដល់អភិបាលកិច្ចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីហ្សេ ខណៈក្រុមអង្គរក្សប្រធានាធិបតី បានឃុំខ្លួនប្រធានាធិបតីលោក Bazoum នៅក្នុងវិមានរបស់លោក។
បណ្តាប្រទេសជិតខាង បានចាត់ទុកព្រឹត្តិការណ៍កាលពីថ្ងៃពុធនៅក្នុងប្រទេសនីហ្សេ ក្នុងការប៉ុនប៉ងរដ្ឋប្រហារ ប៉ុន្តែប្រធានាធិបតីបានចាត់ទុកវាជាចលនាប្រឆាំងសាធារណៈរដ្ឋក្នុងភាពក្រអើតក្រទម នៅក្នុងបណ្តាញ Twitter ដែលពេលនេះត្រូវបានលុបចោល។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានថ្កោលទោសចំពោះការប៉ុនប៉ងណាមួយដើម្បីដណ្តើមអំណាច នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដែលមានតែព្រំដែនគោក មានប្រជាជនប្រមាណ២៥លាននាក់៕

