ខ្សែបម្រើអង់គ្លេស Jordan Henderson បានបញ្ជាក់ពីការចាកចេញពី Liverpool ក្រោយចំណាយពេល ១២ ឆ្នាំ ដើម្បីចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានសំរេចផ្លាស់ទៅក្លិបនៅ Saudi Pro League មួយនេះក្នុងតម្លៃផ្ទេរដែលគេរំពឹងថា ១២លានផោន។
Jordan Henderson បានបង្ហោះវីដេអូលាអ្នកគាំទ្រ Liverpool នៅលើបណ្តាញសង្គម Instagram របស់ខ្លួន ដោយនិយាយថា Liverpool ជាក្លិបដែលធ្វើឱ្យរូបគេមានអាជីពបាល់ទាត់ដ៏ល្អមួយ Liverpool នឹងស្ថិតក្នុងចិត្តរហូតដល់ថ្ងៃស្លាប់។
Jordan Henderson ផ្លាស់មកកាន់ Liverpool កាលពីខែមិថុនាឆ្នាំ ២០១១ ក្នុងតម្លៃ ២០ លានផោនពី Sunderland បង្ហាញខ្លួនសរុប ៤៩១ ប្រកួតរកបាន ៣៣ គ្រាប់ និង ៥៨ បាល់បញ្ជូន ជួយ Liverpool ឈ្នះជើងឯក UEFA Champions League, English Premier League, FA Cup, League Cup, UEFA Super Cup និង FIFA Club World Cup ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
