ខ្សែបម្រើអេស្ប៉ាញ Isco បានសំរេចចិត្តរួមជាមួយក្លិបបាល់ទាត់ Real Betis ហើយក្រោយចាកចេញពី Sevilla ដោយទទួលបានកិច្ចសន្យា ១ ឆ្នាំ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះនៅទំនេរពីអាជីពបាល់ទាត់របស់ខ្លួនតាំងពីបញ្ចប់កិច្ចសន្យាជាមួយ Sevilla កាលពីខែធ្នូ ពោលគឺ ៤ ខែបន្ទាប់ពីចុះកិច្ចសន្យា។
Isco ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញបាន ៣៨ លើក បានស៊ុតបញ្ចូលទី ១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ ប្រកួតឱ្យ Sevilla។

អ្នកគាំទ្រជាង ១ ម៉ឺននាក់បានចូលរួមពិធីបង្ហាញ Isco ពេលទៅ Sevilla កាលពីខែសីហាឆ្នាំមុន មុនពេលដែលគ្រូបង្វឹក Julen Lopetegui ត្រូវបានដកតំណែងនៅខែតុលា។
Isco បានផ្លាស់ទៅកាន់ Sevilla បន្ទាប់ពី ៩ ឆ្នាំដ៏ជោគជ័យជាមួយ Real Madrid ដែលរួមមានឈ្នះជើងឯក UEFA Champions League ៥ លើក La Liga ៣ លើក។
Isco ធ្លាប់ស៊ុតបញ្ចូលទីសរុប ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥៣ ប្រកួតឱ្យ Real Madrid៕ អត្ថបទ៖នាង សុភាវុធ
