អាមេរិក៖ កិច្ចព្រមព្រៀងផ្ដល់ចម្លើយពីភាពមានទោសរវាង កូនប្រុសលោកប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter Biden និងក្រសួងយុត្តិធម៌ ពុំសម្រេចបានឡើយ បន្ទាប់ពីការបើកសវនាការតុលាការកាលពីពុធ។
លោក Hunter Biden បានបរាជ័យ ក្នុងការបង់ប្រាក់ ចន្លោះពី ១,១លានដុល្លារ ទៅ១,៥លានដុល្លារអាមេរិក ឲ្យទៅក្រសួងពន្ធដារសហព័ន្ធមុនពេលកាលបរិច្ឆេទ ខាងផ្លូវច្បាប់ផុតកំណត់ និងត្រូវបានតម្រូវឲ្យផ្ដល់ចម្លើយពីភាពមានទោសចំពោះបទចោទប្រកាន់ការគេចវេះមិនបង់ពន្ធចំនួន២ករណី ដោយក្រុមរដ្ឋអាជ្ញាព្រមព្រៀងផ្ដល់ការផ្ដន្ទាទោស។

ប៉ុន្តែមុនពេលការសារភាពដំបូង អាចត្រូវបានទទួល កិច្ចព្រមព្រៀងនេះ បានចាប់ផ្តើមស៊ើបអង្កេត ហើយកិច្ចព្រមព្រៀងដែលត្រូវបានកែប្រែឡើងវិញ បានសម្រេចក្នុងអំឡុងពេលសវនាការ ដែលមិនត្រូវបានទទួលយកដោយចៅក្រមទេ។ចៅក្រមប្រចាំសង្កាត់លោកស្រី ម៉ាយ៉េឡិន ណូរ៉េកា (Maryellen Noreika) បាននិយាយថា លោកស្រី មិនអាចទទួលយកកិច្ចព្រមព្រៀងនៅថ្ងៃនេះបានទេ។
លោកស្រី ណូរ៉េកា បាននិយាយថាលោកស្រីមានការព្រួយបារម្ភ អំពីគូភាគីដែលហាក់ដូចជាភ្ជាប់កិច្ចព្រមព្រៀងស្នើសុំបង់ពន្ធដើម្បីដោះស្រាយការចោទប្រកាន់ពីបទឧក្រិដ្ឋពីបទកាន់កាប់អាវុធខុសច្បាប់។ ក្នុងអំឡុងពេលដំណើរការ ក្រុមអាជ្ញាបានបញ្ជាក់ថា ការស៊ើបអង្កេតលើលោក Hunter Biden កំពុងបន្ត។
បន្ទាប់ពីការចរចារួច កូនប្រុសរបស់ប្រធានាធិបតីបានយល់ព្រមផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ការគេចវេះមិនបង់ពន្ធចំនួនពីរករណី ក្នុងកិច្ចព្រមព្រៀងដែលមានតែការប្រព្រឹត្តទាក់ទងនឹងបទល្មើសពន្ធដារ ការប្រើប្រាស់គ្រឿងញៀន និងការកាន់កាប់អាវុធគ្មានការអនុញ្ញាត។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចព្រមព្រៀងនេះពុំបានការពាររូបលោកពីការចោទប្រកាន់ដែលអាចកើតមាននាពេលអនាគតនោះទេ។ ប៉ុន្តែចៅក្រមមិនពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះឡើយ៕
