អតិថិជនមានទំនុកចិត្តខ្ពស់ចំពោះប្រព័ន្ធធនាគារ នៅមុននិងក្រោយការបោះឆ្នោត

2023/07/27 06:42:33 pm        163

ភ្នំពេញ៖ ការដក-ដាក់ប្រាក់ និងការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាបាន​ស្ថិរភាពធម្មតា នៅមុន និងក្រោយការបោះឆ្នោត ​ថ្ងៃទី២៣ កក្កដា ឆ្លុះបញ្ចាំង​ពី​ទំនុក​ចិត្តខ្ពស់របស់​អតិថិជន​ ចំពោះប្រព័ន្ធធនាគារនៅកម្ពុជា។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ និងនាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ​បានលើកឡើងនៅថ្ងៃទី២៧ ខែកក្កដាថា ​សកម្មភាពដក-ដាក់ប្រាក់​ របស់អតិថិជននៅតាមគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល​បានប្រាក់​បញ្ជើ មានស្ថិរភាពល្អ នៅមុនពេល និងក្រោយពេលការបោះឆ្នោត។

លោក សុខ វឿន លើកឡើងថា​ ខុសពីការបោះឆ្នោត​អាណត្តិ​កន្លងទៅ ការបោះឆ្នោតជាតិ​ឆ្នាំ២០២៣នេះ ​មិនមែនការដកប្រាក់ក្នុងទំហំច្រើន​ គួរឱ្យកត់សម្គាល់នោះទេ ​ដោយបញ្ជាក់ថា អតិថិជន​មានទំនុកចិត្តមកលើប្រព័ន្ធធនាគារនៅកម្ពុជា។

ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់ ៤២,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែ​មករា​ឆ្នាំ​នេះ ខណៈ​កម្ចី​ ​របស់​ធនាគារ​មាន​ជាង ៥៥ ពាន់​លាន​ដុល្លារ​ នេះ​បើ​តាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា។

គ្រឹះស្ថានធនាគារបាន​ទទួល​ប្រាក់បញ្ញើប្រមាណ ៤២,៧ ពាន់លានដុល្លារ ​ដែលកើនឡើងពី ៣៧ ពាន់លានដុល្លារកាលពីខែតុលាឆ្នាំ២០២២។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិ​នៃ​កម្ពុជា បានមានប្រសាសន៍កាល​ពីពេលថ្មីៗ​នេះថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ​ឆ្លុះបញ្ចាំង​ពីទំនុកចិត្តសាធារណៈចំពោះប្រព័ន្ធធនាគារ​របស់ប្រទេសកម្ពុជា។

ឯកឧត្តម បានលើកឡើងថា វិស័យធនាគារនៅតែរឹងមាំ ​និងធន់ ​ហើយ​បាន​បន្តដើរតួនាទី​យ៉ាង​សកម្ម​ក្នុងការគាំទ្រ​ដល់ការងើបឡើងវិញ​នៃសេដ្ឋកិច្ច ​ក្នុងអំឡុង ​និងក្រោយពេលនៃការរាតត្បាត​នៃជំងឺកូវីដ-១៩ ៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm