កីឡាការិនីហែលទឹកអូស្រ្តាលី Mobile O’Callaghan បានបំបែកកំណត់ត្រាបានបំបែកកំណត់ត្រាពិភពលោកហែលចំងាយ ២០០ ម៉ែត្រ បែបសេរី តាមរយៈជ័យជំនះនៅព្រឹត្តិការណ៍ហែលទឹកជើងឯកពិភពលោកនៅប្រទេសជប៉ុន។
Mobile O’Callaghan បានចំណាយពេល ១ នាទី ៥២ វិនាទី ៨៥ ដើម្បីឈ្នះមេដាយមាស និងបំបែកកំណត់ត្រា១ នាទី ៥២ វិនាទី ៩៨ ដែលមានអាយុកាល ១៤ ឆ្នាំធ្វើបានដោយកីឡាការិនីអ៊ីតាលី Federica Pellegrini នៅក្នុងការប្រកួតជើងឯកពិភពលោកផងដែរនៅទីក្រុងរ៉ូមកាលពីឆ្នាំ២០០៩។
កីឡាការិនីអូស្រ្តាលីមួយរូបទៀត Ariarne Titmus ទទួលបានមេដាយប្រាក់ក្នុងវិញ្ញាសារនេះ ខណៈកីឡាការិនីកាណាដា Summer McIntosh ទទួលបានមេដាយសំរិទ្ធ៕ អត្ថបទ៖នាង សុភាវុធ

