ឈីលី៖ គ្រូបង្រៀននៅក្នុងប្រទេសឈីលី ត្រូវបានអំពាវនាវឲ្យធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេល២៤ម៉ោង កាលពីថ្ងៃពុធដើម្បីទាមទារឲ្យរដ្ឋាភិបាលបំពេញតម្រូវការរបស់ពួកគេសម្រាប់លក្ខខណ្ឌការងារកាន់តែប្រសើរ។
នៅក្នុងទីក្រុង Santiago គ្រូបង្រៀនជាច្រើន កំពុងកាន់បដា និងស្រែកពាក្យផ្សេងៗ និងបានដង្ហែក្បួននៅតាមផ្លូវធំមួយ។
ក្រុមអ្នកតវ៉ា បានទទូចសុំការចំណាយលើបំណុលប្រវត្តិសាស្ត្រ ជាការចំណាយដែលរដ្ឋាភិបាលបានជំពាក់គ្រូបង្រៀនចាប់តាំងពីឆ្នាំ១៩៨១ ជាផែនការមួយដើម្បីដោះស្រាយអំពើហិង្សានៅសាលារៀន ដែលការចំណាយនោះគឺទៅលើប្រាក់លើកទឹកចិត្តការចូលនិវត្តន៍ដែលមិនទាន់បានសងចាប់តាំងពីឆ្នាំ២០២០ ក្នុងចំណោមបញ្ហាផ្សេងទៀត៕

