មីយ៉ាន់ម៉ា៖ យោងតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា យោធាសហភាពមីយ៉ាន់ម៉ា មានផែការផ្ទេរមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ពីពន្ធនាគារទៅកាន់ការឃុំខ្លួននៅក្នុងផ្ទះ។ លោកស្រី ស៊ូជី បានស្ថិតនៅក្នុងការឃុំឃាំងចាប់តាំងពីយោធាបានរុះរើគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី នៅក្នុងរដ្ឋប្រហារឆ្នំា២០២១។
បច្ចុប្បន្នលោកស្រី អ៊ុង សានស៊ូជី បានជាប់នៅក្នុងពន្ធនាគារក្នុងរដ្ឋធានីណៃពិដោ ។ មន្ត្រីជាន់ខ្ពស់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AP ថា រដ្ឋាភិបាលយោធា មានផែនការប្រកាសការដោះលែងលោកស្រី ស៊ូជី ក្នុងពេលឆាប់ៗនេះ។

ការរាយការណ៍ និយាយថា ចំណាត់ការនេះគឺជាសកម្មភាពនៃការលើកលែងទោសចំពោះអ្នកជាប់ទោស ជាផ្នែកនៃពិធីសាសនា ដែលនឹងកំណត់ពេលធ្វើឡើងនៅសប្តាហ៍ក្រោយ។
យោធាបានសាងសង់រូបបដិមាព្រះពុទ្ធទ្រង់ភ្នែនដ៏ធំអស្ចារ្យថ្មីមួយព្រះអង្គ ជានិមិត្តរូបនៃការបូជា និងបើកសម្រាប់សាធារណៈជន នៅថ្ងៃទី៣ ខែសីហា។
លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣៣ឆ្នាំ បន្ទាប់ពីមានបទចោទប្រកាន់ជាបន្តបន្ទាប់ ត្រូវនាំមកដោយយោធា។ បទចោទប្រកាន់ភាគច្រើន អ្នកជំនាញអះអាងថា ត្រូវបាននាំមកដើម្បីធ្វើឲ្យលោកស្រីចេញឆ្ងាយពីការប្រមូលផ្តុំការគាំទ្រជាសាធារណៈ៕
