ណាតូ៖ សម្ព័ន្ធយោធាណាតូ និយាយថា ខ្លួនកំពុងពង្រឹងសកម្មភាពស៊ើបការណ៍ និងឈ្លបយកការណ៍ នៅតំបន់សមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ី ក្នុងការអនុញ្ញាតិឲ្យមាការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែប្រទេសអ៊ុយក្រែន។

ក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ តាមសំណើរបស់ប្រទេសអ៊ុយក្រែន សម្រាប់ការពិភាក្សាពីវិបត្តិ។ ក្របខណ្ឌការងារត្រូវបានបង្កើតឡើងកាលពីដើមខែនេះ។
ក្រុមអ្នកចូលរួម បានពិភាក្សាពីការវាយលុកដដែលៗរបស់រុស្ស៊ីទៅលើទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន នៅភាគខាងត្បូង នឹងនៅកន្លែងផ្សេងទៀត បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគី។ បន្ទាប់ពីកិច្ចពិភាក្សា សម្ព័ន្ធយោធាណាតូ និងប្រទេសអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពរបស់ទីក្រុងមូស្គូ។
ក្រុមប្រឹក្សាបានកត់សំគាល់ថា ការព្រមានថ្មីរបស់រុស្ស៊ីទៅលើនាវានៅសមុទ្រខ្មៅបានបង្កើតហានីភ័យថ្មីសម្រាប់ការភ័នច្រឡំ និងការធ្វើឲ្យបញ្ហាកាន់តែរីកធំ ហើយសេរីភាពនៃការធ្វើនាវាចរណ៍ត្រូវបានរារាំងយ៉ាងខ្លាំង។
ទីក្រុងមូស្គូ បាននិយាយកាលពីដំបូងថា ខ្លួនបានចាត់ទុកនាវាណាមួយដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន អាចមានផ្ទុកទំនិញផ្នែកយោធា។
ក្រុមប្រឹក្សានិយាយថា ណាតូ និងសម្ព័នមិត្តរបស់ខ្លួន បានបង្កើនសកម្មភាពល្បាតដែនសមុទ្រ នៅក្នុងតំបន់ ដោយប្រើប្រាស់យន្តហោះ និងយានដ្រូន៕
