ព្យុះទីហ្វុង Doksuri បណ្តាលឲ្យបិទធុរកិច្ច និងមិនឲ្យមានការហោះហើរនៅកោះតៃវ៉ាន់ ក្រោយសម្លាប់មនុស្ស ៦នាក់នៅហ្វីលីពីន

2023/07/27 07:28:05 pm        233

តៃវ៉ាន់៖ រលកសមុទ្រធំៗ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលវិស័យធុរកិច្ច និងសាលារៀន ត្រូវបានបិទទ្វារ ហើយការព្រមានពីបំណាក់ដី ត្រូវបានចេញផងដែរ ក្រោយព្យុះទីហ្វុង Doksuri បោកបក់លើប្រទេសហ្វីលីពីន ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់បង្កជាទឹកជំនន់ ហើយនិងបំណាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ ។  

តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ បានបិទវិស័យធុរកិច្ច និងសាលារៀន ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ លុបចោលជើងហោះហើរ ក្រោយការព្រមានពីបំណាក់ដី និងទឹកជំនន់ ពេលដែលព្យុះទីហ្វុង Doksuri បោកបក់ឆ្លងកាត់កោះមួយនេះ ។  

នៅវេលាម៉ោង ១០ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២ និង ១៥នាទីម៉ោងសកល ព្យុះទីហ្វុង Doksuri ដែលត្រូវបានគេចាត់ថ្នាក់ថាជាកម្រិតព្យុះទីហ្វុងខ្លាំងបំផុតលំដាប់ទី ២ដោយមន្ទីរឧតុនិយមកោះតៃវ៉ាន់នោះ បានធ្វើដំណើរទៅទិសខាងត្បូងឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងកម្លាំងខ្យល់បក់អតិបរមា ១៩១គ.មក្នុង១ម៉ោង ។  

 ជើងហោះហើរក្នុងស្រុកទាំងអស់ និងសេវាកម្មដឹកជញ្ជូនរបស់នាវាចម្លង ត្រូវបានផ្អាក ស្របពេលដែលជើងហោះហើរអន្តរជាតិជាង ១០០វ៉ុល ត្រូវបានលុបចោល ឬពន្យារពេល ។  

ដោយឡែក សេវាកម្មផ្លូវដែក ចន្លោះតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់ ត្រូវបានបិទដំណើរការបណ្តោះអាសន្ន ក្នុងនោះមនុស្សជាង ៥.៧០០នាក់ ត្រូវបានជម្លៀសខ្លួន ដើម្បីបង្ការទុកជាមុន ។  

ព្យុះទីហ្វុងនេះដែរ បានកាត់ផ្តាច់ចន្តរអគ្គិសនីពីផ្ទះសម្បែងជាង ១៥.៧០០គ្រួសារនៅទូទាំងកោះតៃវ៉ាន់ ប៉ុន្តែភាគច្រើនៃភាពរអាក់រអួលចរន្តអគ្គិសនីទាំងនេះនេះ ត្រូវបានស្តាឡើងវិញហើយ ចាប់តាំងពីពេលនោះមក ។  

 លោក Chen Chi-mai គឺជាអភិបាលក្រុង Kaohsiungបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookកាលពីល្ងាចថ្ងៃពុធថា សម្រាប់ព្យុះទីហ្វុង Doksuri ពួកយើងមិនអាចមើលស្រាលបាននោះទេ ពីឥទ្ធិពល និងកម្លាំងបោកបក់របស់វា ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm