ឥណ្ឌា៖ រថយន្តជាង ៣៥០គ្រឿង រងការជន់លិចនៅទីក្រុងពាណិជ្ជកម្ម Noidaស្ថិតនៅជាប់នឹងតំបន់ភាគអាគ្នេយ៍រដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ក្រោយទឹកទន្លេ Hindonហូរប្រៀបច្រាំងកាលពីថ្ងៃពុធ ។
រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍ ឃើញប្រជាពលរដ្ឋរស់នៅជិតច្រាំងទន្លេ បានផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ហើយសាលារៀនក្បែរនោះ បានបិទទ្វារ ។
ប្រជាពលរដ្ឋ ជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវជន់លិច ដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពេលដែលភ្លៀងខ្លាំង នៅតែបន្តស្រោចស្រព នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។
លោក Dilip Gautamគឺជាពលរដ្ឋក្នុងស្រុកមួយរូបរស់នៅក្នុងទីក្រុង Noidaនិយាយថា រដ្ឋាភិបាលគួរតែស្វែងរកដំណោះស្រាយចំពោះបញ្ហាជន់លិចនេះ ។ មានសាលារៀននៅក្បែរនោះ ហើយផ្លូវធំទូលាយ ដូច្នេះហើយពួកគេគួរតែស្វែងដំណោះស្រាយលើបញ្ហាមួយនេះ ។

លោកបន្តថា រថយន្តក្រុងដឹកសិស្សសាលា បានខូចតាមផ្លូវ សិស្សសាលាកំពុងប្រឈមបញ្ហានៅទីនោះ ហើយវាគឺជាស្ថានភាពដ៏លំបាកមួយ ពេលដែលទឹកចូលក្នុងម៉ាស៊ីនរថយន្ត ។ រដ្ឋាភិបាលគួរតែគិតគូរពីបញ្ហាមួយនេះ ដែលត្រូវបានប្រឈមដោយពលរដ្ឋសាមញ្ញ ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាដែលមានប្រជាពលរដ្ឋជាង ១,៣ពាន់លាននាក់នោះ អាស្រ័យនឹងភ្លៀងធ្លាក់ដើម្បី ទ្រទ្រង់ជីវពលរដ្ឋរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ ហើយភាគច្រើននៃពួកគេពឹងផ្អែកទាំងស្រុងលើការធ្វើកសិកម្ម ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងច្រើនហួសហេតុពេក ក៏អាចបណ្តាលឲ្យកើតមានទឹកជំនន់ បំណាក់ដី និងជំងឺអាសន្នរោគផងដែរ ៕
