
ប្រធានមជ្ឈមណ្ឌលសារព័ត៌មានរបស់ក្រុមនេះ លោកVadim Astafyev បានថ្លែងប្រាប់សារព័ត៌មានTASSថា អង្គភាពនៃក្រុមប្រយុទ្ធនៅភាគខាងត្បូង(Battlegroup South)របស់រុស្ស៊ី បានវាយទប់ការវាយប្រហារនានារបស់ក្រុមវាយលុកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនតាមទិសដៅរបស់ទីក្រុង Lisichansk, Aleksandr-Kalinovsk និងទីក្រុង Soledar-Artyomovsk។
លោកបាននិយាយថា៖«អង្គភាពនៃក្រុមប្រយុទ្ធខាងត្បូង Battlegroup South បានវាយទប់ដោយជោគជ័យទៅលើការវាយប្រហាររបស់ក្រុមវាយលុកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងទិសដៅនៃទីក្រុងLisichansk, Aleksandr-Kalinovsk និងSoledar-Artemovsk ។
យោងតាមលោកAstafyev កាំភ្លើងធំនៅជិតភូមិ Ivano-Daryevka បានបំផ្លាញយានយន្តប្រយុទ្ធថ្មើរជើងរបស់សត្រូវ។ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងកាំភ្លើងធំ កាំភ្លើងធំស្វ័យប្រវត្តិ 155-mm Krab ចំនួន២ដើម ត្រូវបានបំផ្លាញនៅជិតភូមិ Dyleevka និងទីក្រុងSeversk ក៏ដូចជាកាំភ្លើងផ្លោងស្វ័យប្រវត្តិ 155mm-M109 Paladin នៅក្បែរទីក្រុង Krasnogorovka កាំភ្លើងផ្លោង D-30, D-20 និងកំាភ្លើងត្បាល់120 mm នៅក្នុងតំបន់នៃការតាំងទីលំនៅ Karlovka, Umanskoe និង Avdeevka។
ក្រុមអ្នកវាយប្រហារកាំភ្លើងធំរបស់ក្រុមនេះ បានបំផ្លាញរថយន្តដឹកជញ្ជូន និងឃ្លាំងអាវុធរបស់សត្រូវនៅក្នុងតំបន់នៃការតាំងទីលំនៅ Avdeyevka និង Nevelskoye។