
ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈ័ន (Sichuan) ភាគនិរតីនៃប្រទេសចិននៅថ្ងៃព្រហស្បតិ៍ (២៧ កក្កដា)នេះ។
ក្រុមផ្កាយរណប ដែលមានផ្កាយរណបចាប់សញ្ញាពីចម្ងាយចំនួនបីគ្រឿងនៃប្រភេទផ្កាយរណប Yaogan-36 ត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែតឈ្មោះ Long March-2D នៅម៉ោង ៤:០២នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង។
ផ្កាយរណបទាំងបីគ្រឿងបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុន។ ការបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍នេះ គឺជាការហោះហើរលើកទី៤៨០ នៃប្រភេទរ៉ុក្កែតឈ្មោះ Long March៕