
ដងផ្លូវនានានៃរដ្ឋធានីអាតែន របស់ប្រទេសក្រិកបានក្លាយទៅជាទទេគ្មានមនុស្សម្នា ខណៈដែលរលកកម្ដៅកំពុងបន្តគ្របដណ្តប់លើប្រទេសនេះ។ សីតុណ្ហភាពខ្ពស់បំផុតប្រចាំថ្ងៃនៅទីក្រុងអាតែនបានកើនឡើងដល់ ៤៣អង្សាសេកាលពីថ្ងៃពុធ ដោយបង្ខំអ្នកស្រុកឱ្យកាត់បន្ថយការចេញទៅក្រៅផ្ទះ។
ផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយនៅភាគខាងជើងនៃរដ្ឋធានីក្រិក មានភាពទទេស្អាតដោយវាធ្លាប់តែជាតំបន់ដ៏អ៊ូអរ។
អ្នកស្រុកជាច្រើនបានបើកសំយ៉ាបផ្ទះឱ្យចំហ ហើយបិទទ្វារ ដើម្បីទប់ស្កាត់ពន្លឺព្រះអាទិត្យមិនឱ្យចូលក្នុងផ្ទះរបស់ពួកគេ និងរក្សាសីតុណ្ហភាពក្នុងផ្ទះឱ្យនៅទាប។
ការព្យាករណ៍អាកាសធាតុរបស់សេវាឧតុនិយមក្រិកបង្ហាញថា ក្រៅពីទីក្រុងអាតែន សីតុណ្ហភាពខ្ពស់បំផុតនៅតំបន់ទំនាបកណ្តាល និងភាគខាងត្បូងនៃប្រទេសនេះជាទូទៅមានលើសពី ៤០អង្សាសេកាលពីថ្ងៃពុធ ហើយសីតុណ្ហភាពខ្ពស់បំផុតនៅតំបន់ខ្លះនៃភាគខាងត្បូងអាចឡើងដល់ ៤៥អង្សាសេផងដែរ។
សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅទូទាំងប្រទេសក្រិកចាប់ពីថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែសីតុណ្ហភាពខ្ពស់បំផុតនឹងនៅតែស្ថិតក្នុងរង្វង់ ៣៥អង្សាសេ៕