
ចំហេះព្រៃរាលដាលពាសពេញតំបន់កណ្តាលប្រទេសក្រិកបានបំផ្លាញកសិដ្ឋាន និងរោងចក្រជាច្រើនកាលពីថ្ងៃពុធ (២៦ កក្កដា) ខណៈដែលកសិករប្រញាប់ប្រញាល់ជម្លៀសបសុសត្វដែលនៅសេសសល់។
សាកសពសត្វគោដែលឆេះខ្លោចអាចត្រូវបានគេឃើញនៅក្នុងកសិដ្ឋានមួយនៅភូមិ Sesklo ដែលជាភូមិមួយនៅជិតទីក្រុងកំពង់ផែឆ្នេរ Volos ។
កសិករម្នាក់ឈ្មោះ Kostas Koukouvinos បាននិយាយថា ដីស្ងួត និងដើមឈើដែលនៅរាយប៉ាយបានជួយឲ្យភ្លើងឆេះរាលដាលទៅដល់តំបន់នោះ ដែលជាបញ្ហាកើតឡើងដោយសារ "កង្វះចំណាត់ការពីអាជ្ញាធរសាធារណៈ"។
កងកម្លាំងពន្លត់អគ្គិភ័យបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចំហេះព្រៃចំនួន៦១កន្លែង បានផ្ទុះឡើងនៅទូទាំងប្រទេសក្រិក។
ក្រុមមន្ត្រីបានបញ្ជាឱ្យជម្លៀសសហគមន៍ជាច្រើននៅក្នុងតំបន់ដែលរងគ្រោះខ្លាំងនៃតំបន់ Magnesia ។ អង្គភាពពន្លត់អគ្គិភ័យបាននិយាយថា សាកសពអ្នកគង្វាលវ័យ ៤៥ឆ្នាំម្នាក់ ត្រូវបានគេរកឃើញនៅតំបន់ជនបទកាលពីល្ងាចថ្ងៃពុធផងដែរ៕