
ភាគហ៊ុននៅអាស៊ីបានកើនឡើងបន្តិចនៅពេលបើកជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់ ហើយប្រធានធនាគារកណ្តាលនេះ លោក Jerome Powell គ្រោងនឹងដំឡើងអត្រាការប្រាក់ម្ដងទៀតនៅក្នុងខែកញ្ញាខាងមុខនេះ។
ភាគហ៊ុនតូក្យូបានធ្លាក់ចុះទាបដោយទីផ្សារភាគហ៊ុនក្រុមហ៊ុន Nikkei បានធ្លាក់ចុះ ០,៤៤% ពេលបើកដំបូង ប៉ុន្តែបានឡើងចូលក្នុងកម្រិតវិជ្ជមានវិញគិតត្រឹមម៉ោង ២:៣០នាទី (ម៉ោងសកល)។
ទីផ្សារភាគហ៊ុនរបស់កូរ៉េខាងត្បូងបានបើកឡើងខ្ពស់ជាងមុនបន្តិចជាមួយនឹងសន្ទស្សន៍តម្លៃភាគហ៊ុនកូរ៉េសមាសធាតុ (KOSPI) កើនឡើងបន្ថែម ០,៨៣% ក្នុងការជួញដូរដំបូង។ សន្ទស្សន៍ភាគហ៊ុនក្រុមហ៊ុន Shanghai Composite បានចាប់ផ្តើមធ្លាក់ចុះប្រហែល ៣២២,៥៤៨ពិន្ទុ ហើយកើនឡើងបន្តិចចំនួន ២,៤៥ពិន្ទុ ឬ ០,០៧%។
ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់០,២៥% កាលពីថ្ងៃពុធ (២៦ កក្កដា) ហើយប្រធានធនាគារកណ្តាលលោក Jerome Powell បាននិយាយថា សេដ្ឋកិច្ចនៅតែមានកម្រិតល្បឿនយឺត ហើយទីផ្សារការងារនឹងត្រូវចុះខ្សោយ ដោយសារបញ្ហាសារអតិផរណានឹងត្រឡប់ទៅគោលដៅ ២% របស់ធនាគារកណ្តាលអាមេរិកវិញ៕