អង្គការឧត្តុនិយមពិភពលោក និយាយថា ព្រឹត្តិការណ៍អាកាសធាតុធំៗបំផុត មានចាប់ពីគ្រោះរាំងស្ងួត រហូតដល់ទឹកជំនន់ធំ និងផលប៉ះពាល់ដ៏ទៃទៀតនៃបម្រែបម្រួលអាកាសធាតុកំពុងកើនឡើងនៅអាស៊ី និងទាក់ទងទៅនឹងផលប៉ះពាល់សន្តិសុខទឹកជំនន់ និងប្រព័ន្ធបរិស្ថានរបស់ទ្វីបនេះ។
នៅក្នុងរបាយការណ៏ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ អង្គការឧត្តុនិយមពិភពលោក និយាយថា អាស៊ី គឺជាតំបន់ដែលមានផលប៉ះពាល់គ្រោះមហន្តរាយខ្លាំងបំផុតនៅលើពិភពលោក ដោយមានគ្រោះមហន្តរាយទាក់ទងទៅនឹងទឹក និងអាកាសធាតុចំនួន៨១លើកដែលបានកត់ត្រាកាលពីឆ្នាំកន្លងទៅ ដែលភាគច្រើននៃគ្រោះមហន្តរាយគឺជាទឹកជំនន់ និងព្យុះ។
អង្គការនេះនិយាយថា គ្រោះមហន្តរាយទាំងនេះ បានប៉ះពាល់ដោយផ្ទាល់ទៅលើមនុស្សជាង៥០លាននាក់ និងបណ្តាលឲ្យមនុស្សជាង៥.០០០នាក់ស្លាប់។ ទាំងនេះរួមមាន ទឹកជំនន់ដោយសារភ្លៀងមូសុងមានកំណើនខ្ពស់នៅក្នុងប្រទេសប៉ាគីស្ថាន និងការរលាយផ្ទាំងទឹកកក បណ្តាលឲ្យមនុស្សជាង១.៥០០នាក់ស្លាប់ ដែលបានជន់លិចគ្របដណ្តប់ប្រទេសនេះ និងហូនាំលំនៅឋានជាច្រើនខ្នង និងហេត្ថារចនាសម្ព័ន្ធដឹកជញ្ជូន។
ក្នុងការផ្លាស់ប្តូរ ប្រទេសចិន បានទទួលរងគ្រោះរាំងស្ងួត ដែលបានប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនិងលទ្ធភាពទទួលបានទឹក។ របាយការណ៍របស់អង្គការឧត្តុនិយមពិភពលោក បានបង្ហាញថាផ្ទាំងទឹកកកភាគច្រើននៅតំបន់អាស៊ីដែលមានភ្នំខ្ពស់ៗ បានបាត់បង់ក្នុងទ្រង់ទ្រាយធំ ដែលបណ្តាលមកពីស្ថានភាពកម្តៅ និងភាពស្ងួតហួតហែងកាលពីក្នុងឆ្នាំ២០២២។