
ម៉ាឡេស៊ីកំពុងកំណត់គោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង៣០របស់ពិភពលោក ក្នុងរយៈពេលតិចជាង១០ឆ្នាំ ពោលគឺកើនឡើងពីចំណាត់ថ្នាក់ទី៣៧របស់ខ្លួន ក្នុងឆ្នាំ ២០២២ ដោយផ្អែកលើទិន្នន័យរបស់ធនាគារពិភពលោក។
យោងតាមសារព័ត៌មានBernama ប្រទេសនេះ មានគោលបំណងសម្រេចបានគោលដៅនេះ ដោយផ្តោតលើការធ្វើសមាហរណកម្មក្នុងតំបន់ និងការប្រកួតប្រជែងកាន់តែខ្លាំង ដោយផ្តល់អាទិភាពដល់គុណភាពសេដ្ឋកិច្ច និងបង្កើនខ្សែសង្វាក់តម្លៃ។
តាមសេចក្តីរាយការណ៍ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃព្រហស្បតិ៍ (ទី២៧ កក្កដា)នេះ បាននិយាយថា ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច នឹងក្លាយជាការផ្តោតសំខាន់ ដើម្បីធ្វើឲ្យម៉ាឡេស៊ី ក្លាយជាអ្នកដឹកនាំសេដ្ឋកិច្ចនៅអាស៊ី។
“ប្រសិនបើយើងពេញចិត្តចំពោះតែទីតាំងបច្ចុប្បន្ន សេដ្ឋកិច្ចរបស់យើង នឹងបន្តកើនឡើងពី៤ ទៅ ៥ ភាគរយ។
ប៉ុន្តែប្រសិនបើយើងខិតខំ និងអនុវត្តកំណែទម្រង់ យើងអាចសម្រេចបាន ៥,៥ ភាគរយ។ តាមពិតទៅ ខ្ញុំជឿថា វាមិនអាចទៅរួចនោះទេ ក្នុងការបង្កើតកំណើន៦ភាគរយនោះ។ លោក បាននិយាយនៅពេលចាប់ផ្តើមគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលរួបរួមជាតិដែលគេស្គាល់ថា ជាសេដ្ឋកិច្ចMadani គឺការផ្តល់អំណាចដល់ប្រជាជន។