ប្រជាជននីហ្សេរីយ៉ាងាកទៅប្រើហ្គាស ដើម្បីផ្គត់ផ្គង់ថាមពលដល់ម៉ាស៊ីនភ្លើងរបស់ពួកគេ ខណៈតម្លៃសាំងកើនឡើង

2023/07/28 05:43:12 am        468

នៅពេលដែលប្រជាជននីហ្សេរីយ៉ាបានឮជាលើកដំបូងអំពីការដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈរបស់ប្រទេសនីហ្សេរីយ៉ា ហើយដោយបានបានឃើញតម្លៃប្រេងឥន្ធនៈកើនឡើងបីដងផងនោះ ពួកគេគិតថានឹងឈប់ប្រើប្រាស់ម៉ាស៊ីនភ្លើង ដែលផ្តល់ថាមពលដល់ផ្ទះសម្បែងរបស់ពួកគេ ដើម្បីសន្សំប្រាក់លើថ្លៃចំណាយ។

ប្រជាជននីហ្សេរីយ៉ាបានពឹងផ្អែកលើប្រេងសាំងក្នុងការផ្គត់ផ្គង់ម៉ាស៊ីនភ្លើងដើម្បីជៀសវាងពីការដាច់ចរន្តអគ្គិសនីជាញឹកញាប់ មុនពេលប្រទេសអាហ្វ្រិកខាងលិចមួយនេះបានដកប្រាក់ឧបត្ថម្ភលើការផ្គត់ផ្គង់ប្រេងដោយសារវាត្រូវការចំណាយច្រើនពេក។ 

ការសម្រេចរបស់ប្រធានាធិបតី Bola Tinubu បានបង្ខំឱ្យជនជាតិនីហ្សេរីយ៉ាជាច្រើន ស្វែងរកជម្រើសដែលថោកជាងនេះ គឺដោយប្រើប្រាស់ឧស្ម័រដើម្បីផ្គត់ផ្គង់ថាមពលដល់ម៉ាស៊ីនភ្លើងរបស់ពួកគេវិញ។

ការផ្លាស់ប្ដូរនេះធ្វើឱ្យពលរដ្ឋនីហ្សេរីយ៉ាចំណាយប្រាក់ប្រហែល ៥០.០០០នីរ៉ា (៦៣,៤៥ដុល្លារ) ដើម្បីកែប្រែម៉ាស៊ីនភ្លើង ដែលឥឡូវនេះអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរយ៉ាងងាយស្រួលរវាងឧស្ម័នរាវ (ហ្គាស-LPG) ដែលត្រូវបានគេស្គាល់ថាជាប្រភេទប្រូផេន និងប្រេងឥន្ធនៈ ដែលជាការកែលម្អដ៏សំខាន់មួយទាក់ទងនឹងការកាត់បន្ថយចំណាយ។

យោងតាមលោក Kelvin Emmanuel អ្នកវិភាគនៅក្រុមហ៊ុន Dairy Hills Limited ដែលជាក្រុមហ៊ុនប្រឹក្សាគោលនយោបាយសាធារណៈបានឲ្យដឹងថា មានការព្រួយបារម្ភមួយ គឺថាឧស្ម័ននេះឆេះលឿនជាងនិងឆាប់អស់ជាងមុន ព្រោះវាស្រាលជាងសាំង។ 

ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសផលិតប្រេងដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក បាននាំចូលប្រេងចម្រាញ់ស្ទើរតែទាំងអស់របស់ខ្លួន ដោយសារតែសមត្ថភាពចម្រាញ់មិនគ្រប់គ្រាន់ និងការមិនយកចិត្តទុកដាក់ចំពោះរោងចក្រចម្រាញ់ដែលមានស្រាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm