UNចាប់ផ្តើមយកប្រេងចេញពីកប៉ាល់ដឹកប្រេងនៅជិតយ៉េម៉ែន ក្នុងសមុទ្រក្រហម

2023/07/28 05:07:08 pm        273

UN៖ អង្គការសហប្រជាជាតិ បានចាប់ផ្តើមយកចេញប្រេងជាង ១លានបារ៉ែលពីកប៉ាល់ដឹកប្រេង ដែលខូច នៅឆ្នេរសមុទ្រក្រហមរបស់យ៉េម៉ែនកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា) ក្នុងប្រតិបត្តិការដ៏ស្មុគស្មាញមួយ ដែលខ្លួនសង្ឃឹមថា នឹងការពារគ្រោះមហន្តរាយក្នុងតំបន់។

ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បានព្រមានអស់រយៈពេលជាច្រើនឆ្នាំថា សមុទ្រក្រហម និងឆ្នេរសមុទ្រនៃប្រទេសយ៉េម៉ែនមានហានិភ័យ ដោយសារនាវាដឹកប្រេងSafer ដែលមានច្រេះចាប់ អាចកំពប់ប្រេងច្រើនជាងបួនដងនៃគ្រោះមហន្តរាយនាវាដឹកប្រេង Exxon Valdez ឆ្នាំ១៩៨៩ នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការធ្លាយប្រេង អាចចំណាយអស់ ២០ពាន់លានដុល្លារដើម្បីសម្អាត។

សង្រ្គាមនៅក្នុងប្រទេសយ៉េម៉ែន បានបណ្តាលឲ្យមានការផ្អាកប្រតិបត្តិការថែទាំនាវាSafer កាលពីឆ្នាំ២០១៥ ដែលត្រូវបានប្រើសម្រាប់ការផ្ទុក និងត្រូវបានចតនៅឆ្នេរសមុទ្រយ៉េម៉ែនអស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ។

UN ដែលមិនធ្លាប់អនុវត្តបេសកកម្មជួយសង្គ្រោះបែបនេះពីមុនមក បានព្រមានថា ភាពរឹងមាំនៃរចនាសម្ព័ន្ធរបស់នាវានេះ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយវាមានហានិភ័យនៃការផ្ទុះឡើង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm