អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡដ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃសុក្រ (ទី២៨ ខែកក្កដា)នេះ ថា សហរដ្ឋអាមេរិក និងអូស្ត្រាលី មានការព្រួយបារម្ភចំពោះការប៉ុនប៉ងរបស់ប្រទេសចិន ដើម្បីចាកចេញពីសណ្តាប់ធ្លាប់របស់អន្តរជាតិផ្អែកលើច្បាប់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឡដ អូស្ទីន ស្ថិតនៅក្នុងរដ្ឋឃ្វីនស្លែនដ៍ (Queensland) សម្រាប់កិច្ចសន្ទនាប្រចាំឆ្នាំ AUSMIN (ការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី-សហរដ្ឋអាមេរិក) ជាមួយសមភាគីអូស្ត្រាលីរបស់ពួកគេ លោក រីឆាដ ម៉ាឡែស( Richard Marles) និងរដ្ឋមន្ត្រីការបរទេស លោកស្រី ប៉ែននី វ៉ុង (Penny Wong)ជាទីដែលមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សន្តិសុខក្នុងតំបន់ និងថាមពលស្អាត នឹងក្លាយជាការផ្តោតការយកការយកចិត្តទុកដាក់។
មហិច្ឆតាសន្តិសុខរបស់ចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏នឹងស្ថិតក្រោមការពិភាក្សារបស់សម្ព័ន្ធមិត្តសន្តិសុខផងដែរ៕
