ការលិចទូកនិងព្យុះ Doksuri នាំឲ្យចំនួនអ្នកស្លាប់នៅហ្វីលីពីន កើនឡើងយ៉ាងហោចណាស់៣០នាក់

2023/07/28 07:07:05 pm        151

ហ្វីលីពីន៖ មន្ត្រីឆ្លើយតបគ្រោះមហន្តរាយបាននិយាយថា ការលិចទូកកាលពីថ្ងៃព្រហស្បតិ៍បាននាំឲ្យចំនួនអ្នកស្លាប់ពីរយៈពេល១សប្តាហ៍នៃអាកាសធាតុមានព្យុះនៅទូទាំងកោះLuzon ដ៏ធំកើនឡើងដល់យ៉ាងហោចណាស់ ៣០នាក់។ មនុស្សយ៉ាងហោចណាស់៩នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ដោយសារការវាយបក់មកដល់នៃព្យុះ Doksuri ភាគច្រើនដោយសារតែបំណាក់ដី ទឹកជំនន់ និងដើមឈើដែលបាក់រលំ ហើយមនុស្សរាប់ពាន់នាក់បានជម្លៀសខ្លួន។ នគរបាលនិយាយថា មនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកដឹកអ្នកដំណើរនៅហ្វីលីពីនមួយគ្រឿង បានក្រឡាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលត្រូវបានវាយបក់ដោយខ្យល់បក់ខ្លាំង នៅបឹង Laguna ភាគអាគ្នេយ៍ទីក្រុងម៉ានីល។

នគរបាល និយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅបន្ត ប៉ុន្តែពុំបានផ្តល់តួលេខភ្លាមៗសម្រាប់ចំនួនមនុស្សសរុបនៅលើទូក MBCA Aya នៅពេលដែលវា បានក្រឡាប់នៅខេត្ត Rizal នោះទេ។ ឆ្មាំឆ្នេរនិយាយថា ទូកបានក្រឡាប់នៅពេលអ្នកដំណើរនៅលើទូក ផ្លាស់ប្តូរទៅផ្នែកតែម្ខាងក្នុងពេលភ័យស្លន់ស្លោរ ខណៈទូកត្រូវបានវាយបក់ដោយខ្យល់ខ្លាំង មានចម្ងាយប្រមាណ៤៦ម៉ែត្រពីភូមិ Kalinawan ក្នុងក្រុង Binangonan ។

ព្យុះកំណាច Doksuri បានបោកបក់ចេញផុត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវាយបក់មកលើប្រទេសហ្វីលីពីន ភាគខាងជើង និងបានជំរុញដោយភ្លៀងមូសុងតាមរដូវកាល ដែលបានឆ្លងកាត់មួយទ្រង់ទ្រាយធំមកលើប្រជុំកោះនេះ។ ការធ្វើដំណើរតាមសមុទ្រ ត្រូវបានផ្អាកនៅតាមកំពង់ផែជាច្រើន អំឡុងការវាយបក់នៃព្យុះ Doksuri ពីថ្ងៃអង្គារដល់ថ្ងៃពុធ ដែលបានធ្វើឲ្យជាប់គាំងអ្នកដំណើររាប់ពនា់នាក់ ព្រមទាំងរថយន្តដឹកទំនិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm