អាមេរិក៖ លោក ដូ ណាល់ត្រាំ បានចេញបញ្ជាឲ្យបុគ្គលិកនៅរមណីយដ្ឋានរដ្ឋ Florida របស់លោកលុបវីដេអូសុវត្ថិភាព ខណៈលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការរក្សាទុកឯកសារសម្ងាត់ ដែលរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេពង្រីកបន្ថែមករណីស៊ើបអង្កេតមកលើអតីតប្រធានាធិបតី ដូ ណាល់ត្រាំ និងបានចោទប្រកាន់សមាជិកទី២នៃបុគ្គលិករបស់លោកក្នុងការជួយលាក់ឯកសារ។

រដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិក លោក Jack Smith បានដាក់បណ្តឹងបទឧក្រិដ្ឋថ្មីចំនួន៣ករណីលើលោកត្រាំ ដែលនាំឲ្យបណ្តឹងសរុបមានចំនួន៤០ករណី និងបានចោទប្រកាន់បុគ្គលិកថែទាំនៅរមណីយដ្ឋាន Mar-a-Lago របស់លោកត្រាំ គឺលោក Carlos De Oliveira ពីបទឃុបឃិតដើម្បីរារាំងតុលាការ ដោយចោទប្រកាន់លោកពីបទជួយលោក ត្រាំ លាក់ទុកឯកសារ។ លោក De Oliveira អាយុ៥៦ឆ្នាំ បានប្រាប់បុគ្គលិកម្នាក់ផ្សេងទៀតនៅរមនីយដ្ឋានជាកន្លែងដែលលោកត្រាំរស់នៅ ថា លោកប្រធាន ចង់ឲ្យវីដេអូសុវត្ថិភាពនៅក្នុងបរិវេណភូមិគ្រឹះនៅរដ្ឋ Florida ត្រូវបានលុបចោល បន្ទាប់ពីក្រសួងយុត្តិធម៌បានកោះហៅពួកគេ។ ក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់លោក De Oliveira ពីបទនិយាយកុហក់មកកាន់ភ្នាក់ស៊ើបអង្កេត FBI អំឡុងការសាកសួរដោយស្ម័គ្រចិត្ត ជាការអះអាងភូតកុហក់ថាលោកពុំបានពាក់ព័ន្ធក្នុងការយកចេញទូរឯកសារសម្ងាត់នៅរមនីយដ្ឋាន Mar-a-Lago នោះទេ។
លោកត្រាំបានបង្ហាញពីភាពគ្មានទោស នៅទីក្រុង Moami កាលពីខែមុនចំពោះការចោទប្រកាន់សហព័ន្ធ ពីការរក្សាទុកដោយខុសច្បាប់នូវឯកសារសម្ងាត់របស់រដ្ឋាភិបាល បន្ទាប់ពីចាកចេញពីតំណែងក្នុងឆ្នាំ២០២១ និងបានរារាំងតុលាការ។ រដ្ឋអាជ្ញា បានចោទប្រកាន់លោកពីបទបង្កហានីភ័យដល់ភាពរសើបបំផុតមួយចំនួននៃភាពសម្ងាត់ផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក៕
