សម្តេច ហេង សំរិន ៖ ទិវា​ជាតិ​នៃ​ការ​ចងចាំ​» យើង​ចងចាំ​ឧក្រិដ្ឋកម្ម​របប​ប៉ុលពត ​និង​នាំគ្នា​ថែរក្សា​សន្តិភាព

2021/05/20 11:04:45 am        517

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ បាន​ថ្លែងថា ​ថ្ងៃនេះ​ជា «​ទិវា​ជាតិ​នៃ​ការចងចាំ​» ២០​ឧសភា ​ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប ​បាន​ចងចាំ​និង​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ៣​ឆ្នាំ៨ខែនិង​២០ថ្ងៃ​។ យើង​ប្រារព្ធ «​ទិវា​ជាតិ​នៃ​ការ​ចងចាំ​» នេះ​ឡើង​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ​ជាង​៣​លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់​អាយុ ជីវិត និង​ទទួលរង​ទារុណកម្ម​យ៉ាង​ឈឺចាប់​ខ្លោចផ្សារ​ពី​ឧក្រិដ្ឋកម្ម ​ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​នេះ​។

សម្ដេច​ប្រធានរដ្ឋសភា​ បាន​បន្តទៀតថា​ ថ្ងៃទី​២០ខែឧសភាឆ្នាំ​១៩៧៣ ​គឺជា​ថ្ងៃ​ដែល​ពួក​ខ្មែរក្រហម​បាន​ប្រកាស​ជា​ចំហ​នូវ​គោលនយោបាយ​ដឹកនាំ​ប្រទេស ​មហាអស្ចារ្យ ​មហាលោតផ្លោះ​ដ៏​ឆ្កួត​លីលា​របស់​ពួកគេ ​ក្នុងនោះ​ មានការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ​ការ​លុបបំបាត់ចោល​ទាំងស្រុង​នូវ​សេដ្ឋកិច្ច​ទីផ្សារសេរី ​លុបបំបាត់ចោល​រូបិយប័ណ្ណ ​លុបបំបាត់​សាសនា បង្កើត​សហ​ករ ធ្វើការ​រួម​ហូប​រួមគ្នា​នៅ​ទូទាំងប្រទេស​ជាដើម​។

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ បាន​បញ្ជាក់ថា ​គោលនយោបាយ​នៃ​របប​អាវខ្មៅ​នេះ​បាន​ចាប់ផ្ដើម​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​ស្លូតត្រង់ បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ហួសកម្លាំង​ យ៉ាង​ទារុណ បំបិទ​សិទ្ធិសេរីភាព​សព្វបែបយ៉ាង​។ ​ចាប់ពី​ថ្ងៃ​ដែល​ពួកគេ​បាន​ឡើង​គ្រប់គ្រង​ប្រទេស​ពី​ថ្ងៃ​១៧​ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ បានបង្ករ​ជា​សោកនាដកម្ម​ដ៏​ជូរចត់ ជា​ពេលវេលា​ដ៏​ខ្មៅ​ងងឹត ដែល​ពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​សមុទ្រ​ទឹកភ្នែក ធ្វើការ​ដូច​សត្វ ​គ្មាន​ពេល​សម្រាក ​ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត ដែល​ជា​សិទ្ធិ​មូលដ្ឋាន ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។

យើង​ចងចាំ​របប​ខ្មែរក្រហម​មិនអាច​បំភ្លេច​បានឡើយ ហើយ​បើ​គ្មាន​ថ្ងៃ​៧​មករា​ ឆ្នាំ​១៩៧៩​ទេ ម្ល៉េះ​យើង​គ្មាន​អាយុជីវិត ​ដើម្បី​មក​កសាង​អភិវឌ្ឍ​ប្រទេសជាតិ​ ឱ្យមាន​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​នោះទេ​។ ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​សម្រាប់​យើង​ កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​។

ជាមួយគ្នានេះ​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​ បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សុខ​សន្តិភាព ដែល​យើង​ទទួល​បាន​ដោយ​លំបាក​នេះ​ ឱ្យបាន​គង់វង្ស​ជា​រៀង​រហូត ​និង​នាំគ្នា​ទប់ស្កាត់​កុំឱ្យ​សង្គ្រាម​ និង​របប​ប្រល័យពូជសាសន៍​វិល​មក​សារជាថ្មី​ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​កាន់​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជាង​នេះ​ថែមទៀត​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am