សហគមន៍ឥស្លាមគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី និងថែរក្សាភាពសុខដុមនៃសាសនា

2023/07/28 07:21:52 pm        161

ភ្នំពេញ៖ សហគមន៍ខ្មែរឥស្លាម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា និងប្ដេជ្ញាចូលរួមថែរក្សាភាពសុខដុមនៃសាសនា ដូចក្នុងអាណត្តិមុនៗ ដែល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែរ ។

តំណាងសហគមន៍ខ្មែរឥស្លាម នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលើកឡើងថា ពួកគេពិតជាពេញចិត្តយ៉ាងខ្លាំង ​ដែលគណបក្សប្រជាជនកម្ពុជា បានជ្រើសតាំង​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ពីសម្ដេចតេជោ ហ៊ុន សែន ​ព្រោះឯកឧត្តម ពិតជាមានសមត្ថភាព ​ចំណេះដឹងគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ។

ពលរដ្ឋខ្មែរឥស្លាម បានអះអាងថា ការគាំទ្ររបស់ពួកគេ ធ្វើឡើងតាមរយៈសន្លឹកឆ្នោត ​ដែលបាន បោះជូនគណបក្សប្រជាជនកម្ពុជា រួមទាំងមានសេចក្តីសង្ឃឹម គឺនៅពេលឯកឧត្តមឡើងកាន់​តំណែង នឹង បន្តខិតខំអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើន និងប្រឹងប្រែងរក្សាសុខសន្តិភាព ដែលកម្ពុជាកំពុងមាន ។

ពលរដ្ឋខ្មែរឥស្លាម ​ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចតេជោ​ ហ៊ុន សែន និងរាជរដ្ឋាភិ បាលគ្រប់លំដាប់ថ្នាក់​ ដែលបានផ្ដល់សិទ្ធិដល់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា បានរស់នៅប្រកប​ដោយ ភាពសុខដុម អាចគោរប្រតិបត្តិសាសនាឥស្លាមដោយសេរីភាព​ មិនមានការរារាំង រួមទាំង​អនុញ្ញាតឲ្យបម្រើ កិច្ចការក្នុងក្រសួងស្ថាប័នរដ្ឋ ​ជាពិសេសផ្ដល់ក្របខណ្ឌដល់គ្រូបង្រៀនខ្មែរឥស្លាម ។

គួរបញ្ជាក់ថា នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ​ កម្ពុជា​ នឹងប្រកាសនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីថ្មី ​ដែលនឹងដឹកនាំប្រទេស ក្នុងអាណត្តិទី៧ រួមជាមួយនឹងការរំពឹងរបស់ពលរដ្ឋថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ ​នឹងបន្តខិតខំអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm