អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់គណបក្សសាធារណៈរដ្ឋពីការបង្កអន្តរាយដល់យោធាសហរដ្ឋអាមេរិក ដោយអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភាអាមេរិក លោក Tommy Tuberville រារាំងការតែងតាំងយោធាសហរដ្ឋអាមេរិក៣០០នាក់ ជុំវិញគោលនយោបាយរម្លូតកូនរបស់មន្ទីរបញ្ចកោណ។
លោក Tuberville មកពីគណបក្សសាធារណរដ្ឋ ជាអ្នកអភិរក្សសង្គមមកពីរដ្ឋអាឡាបាម៉ា បានចាប់ផ្តើមរារាំង ការអនុម័តចំពោះមុខតំណែងជាន់ខ្ពស់នៅមន្ទីរបញ្ចកោណក្នុងខែមីនា ដើម្បីតវ៉ាគោលនយោបាយក្រសួងការពារជាតិ ដែលបានអនុម័តកាលពីឆ្នាំមុន ដែលបានផ្តល់ឲ្យមានការអនុញ្ញាតច្បាប់ និងបង់ប្រាក់លើការចំណាយសម្រាប់សមាជិកបម្រើសេវាកម្ម ដែលធ្វើដំណើរទៅរម្លូតកូន៕

