ភ្នំពេញ៖ កម្ពុជាអាចនឹងមានសីតុណ្ហភាពកើនឡើងដល់៤០អង្សាC ចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែមេសា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញនៅថ្ងៃទី១៨ ខែមេសា។ ប្រភពដដែលបន្តថាកត្តាដែលធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅគឺដោយសារតែឥទ្ធិពលនៃជ្រលងសម្ពាធ ទាបចុះខ្សោយ។
ក្រៅពីនេះ ប្រភពដដែលក៏បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់ កន្ត្រាក់ផងដែរ៕

