វិស័យឯកជន រំពឹងថា ក្នុងអាណត្តិថ្មី នៃរដ្ឋសភា វិស័យដឹកជញ្ជូននិងមានភាពមមាញឹកជាងមុន

2023/07/28 09:07:53 pm        673

ភ្នំពេញ៖ វិស័យឯកជន រំពឹងថា នៅក្នុងអាណត្តិថ្មី នៃរដ្ឋសភា កម្ពុជានឹងអាចស្រូបយកសក្តានុពលវិនិយោគ មកបណ្តាក់ទុនកាន់ច្រើនថែមទៀត ​ដែលជាផ្នែកមួយ នឹងធ្វើវិស័យដឹកជញ្ជូនក្នុងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា កាន់តែមមាញឹក នៅលើសេវាដឹកជញ្ជូន។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារ​អ្នកយកព័ត៌មាន ស្តីពីវិស័យដឹកជញ្ជូនក្នុងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា នៅក្នុងអាណត្តិថ្មី នៃរដ្ឋសភា នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៣នេះថា ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ​នីតិកាលទី៧ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ​ និងពោរពេញទៅដោយលទ្ធិប្រធិបតេយ្យ និង​ស្របតាមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន , ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង​ចាប់ផ្ដើមធ្វើជានាយករដ្ឋមន្ត្រី នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៣ខាងមុខនេះ, លោកឧកញ៉ា បានថ្លែងនូវ​ការអបអរសាទរ ​និងគំាទ្រពេញ​ទំហឹង ​ព្រោះយុវជនគឺ​ជាទំពាងស្នងឫស្សី និងពោពេញ​ទៅដោយសមត្ថភាព ដើម្បីដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើន។

ជុំវិញការគិតគូរដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ, ឧកញ៉ា រំពឹងថា​ នៅក្នុងអាណត្តិថ្មី នៃរដ្ឋសភា កម្ពុជា​កាន់តែរីកចម្រើន និងសំបូររុងរឿងកាន់តែខ្លាំងក្លាថែមទៀត បន្ទាប់ពីកម្ពុជា​បានបង្ហាញពីស្ថិរភាព​នយោបាយ ​តាមរយៈនៃការបោះឆ្នោត ​និងក្រោយបោះឆ្នោត​ ដោយបានបង្ហាញដល់ពិភពលោក ជាពិសេស​បានកំពុងបង្កើតនូវទំនុកចិត្តដល់វិនិយោគិនបរទេស ​ឲ្យមកបណ្តាក់ទុនកាន់តែច្រើន។ ឧកញ៉ា ស៊ិន ចន្ធី បន្ថែមថា ​វិស័យដឹកជញ្ជូន គឺផ្សារភ្ជាប់​និងការវិនិយោគ ប្រសិនកម្ពុជាទទួល​បានឱកាសវិនិយោគកាន់តែច្រើន និងធ្វើឲ្យការដឹកជញ្ជូនក៏កាន់តែមមាញឹក នៅក្នុងការផ្តល់សេវារបស់ខ្លួន។

ជុំវិញវិស័យដឹកជញ្ជូននេះ, ឧកញ៉ា ស៊ិន ចន្ធី ថ្លែងឲ្យដឹងថា ​បើគិតក្នុងឆមាសទី ១ ឆ្នាំ២០២៣ ចំពោះការ​ធ្វើពាណិជ្ជកម្ម ក៏ដូចការដឹកជញ្ជូន មិនទាន់​មានការល្អប្រសើរនៅឡើយទេ ក្នុងនោះ​ចំពោះវិស័យដឹកជញ្ជូន បើធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២២ ​ឃើញថា​មានការកើនឡើង តែបើធៀបមុន​និងវិបត្តិជំងឺកូវីដ ១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែន ​គឺនៅបន្តធ្លាក់ចុះនៅឡើយ, តែទោះបី​យ៉ាងណា សមាគមមាន​ក្តីរំពឹងថា ​វិស័យ​ដឹកជញ្ជូន​ភស្តុភារកម្មនៅកម្ពុជា នឹង​មានការរីកចម្រើនកាន់តែខ្លាំងក្លា ​នៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភាថ្មីនេះ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        68
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm