អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterresបានព្រមានថា យុគសម័យឡើងកម្តៅផែនដីបានបញ្ចប់ ហើយយុគសម័យផែនដីឡើងក្តៅដូចភ្លើង បានមកដល់ហើយក្រោយពេលដែលក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ខែកក្កដា គឺជាខែដែលក្តៅបំផុតនៅក្នុងកំណត់ត្រា ។
ប្រមុខ UNរូបនេះ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បម្រែបម្រួលអាកាសធាតុ កើតមាននៅទីនេះ ។ វាគួរឲ្យខ្លាចខ្លាំងណាស់ ហើយវាទើបតែចាប់ផ្តើមទេ ។ គេនៅមានលទ្ធភាពកំណត់សីតុណ្ហភាពកើនឡើងត្រឹម ១,៥អង្សាសេ ហើយនិងដើម្បីជៀសវាងបម្រែបម្រួលអាកាសធាតុដ៏អាក្រក់បំផុត ប៉ុន្តែត្រូវតែមានវិធានការអាកាសធាតុជាបន្ទាន់ និងខ្លាំក្លាបំផុត ។

លោក Guterresនិយាយថា ការកែតម្រូវប្រព័ន្ធហិរញ្ញវត្ថុសកល ត្រូវការដើម្បីគាំទ្រការពន្លឿនវិធានការអាកាសធាតុ ហើយលោកបានអំពាវនាវផងដែរ សម្រេចឲ្យបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នជាតិថ្មីដ៏មហិច្ឆិតាពីសមាជិកក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 ។
លោក Chris Hewittគឺជាប្រធានសេវាកម្មអាកាសធាតុសម្រាប់អង្គការឧតុនិយមពិភពលោក បាននិយាយថា ពួកយើងរំពឹងទុកថានឹងមើលឃើញឆ្នាំក្តៅបំផុតនៅលើកំណត់ត្រាក្នុងរយៈពេល ៥ឆ្នាំក្រោយ
ដោយឡែក របាយការណ៍អាកាសធាតុរដ្ឋ របស់អង្គការឧតុនិយមពិភពលោក សម្រាប់ឆ្នាំ ២០២២ កត់សំគាល់ឃើញថា ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២២ គឺជារយៈពេល ៨ឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រាអាកាសធាតុ រយៈពេល ១៧៣ឆ្នាំ ៕