អាជ្ញាធរនឹងកែលម្អសួនច្បារកុមារពោធិ៍ចិនតុង ក្រោយអាជីវករផ្សារសេនជូរីផ្លាហ្សាចាប់ឆ្នោតជ្រើសរើសតូប

2023/07/28 10:25:38 pm        329

ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណ​ដល់អាជីវករផ្សារសិនជូរីផ្លាហ្សា និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះយ៉ាងច្រើនកុះករ ដែលធ្វើឱ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាស ស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការចាប់ឆ្នោតជ្រើសរើសតូបរបស់អាជីវករ​ផ្សារសេនជូរីផ្លាហ្សា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលា​ខណ្ឌពោធិ៍សែជ័យ លោក នួន ផារ័ត្ន បានបន្ថែមថា ស្ថានភាពនេះបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។

លោក បានថ្លែងថា ដោយសារតែការបោះឆ្នោតនាពេលកន្លងទៅបានប្រព្រឹត្តទៅដោយភាពរលូន ជោគជ័យ សេរី យុត្តិធម៌ និងប្រកបដោយតម្លាភាពនេះ គឺបានបង្ហាញពីលទ្ធិប្រជាធិបតេយ្យដើរទៅ​មុខដ៏ត្រឹមតូ្រវរឹងមាំនៅកម្ពុជា។

តាមរយៈនេះហើយទើបយើងអាចឈានមករៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបជូនអាជីវករដែលកំពុងលក់ដូរនៅទីតាំងបណ្តោះអាសន្នលើសួនច្បារកុមារពោធិ៍ចិនតុង ដើម្បីត្រលប់ចូលទៅលក់​នៅ​ក្នុងផ្សារសេនជូរីផ្លាហ្សា ដែលទើបសង់រួចរាល់ ដើម្បីឱ្យការលក់ដូររបស់អាជីវករមាន​សណ្តាប់ធ្នាប់រៀបរយ និងការប្រកប អាជីវកម្មបានរលូនទៅមុខទៀត។

លោកអភិបាលរងរាជធានី បានបន្ថែមថា ការចាប់ឆ្នោតជ្រើសរើសតូបនាពេលនេះ គឺជាជម្រើសដ៏ល្អរបស់ក្រុមអាជីវកម្មទាំង​ ៦៤៣តូប ​ដែលមានភាពយុត្តិធម៌ តម្លាភាព និង​ទទួលយកបានទាំងអស់គ្នា ក្នុងការទទួលបានតូបផ្លូវការបន្ទាប់ពីចាប់ឆ្នោតរួច។

លោក នួន ផារ័ត្ន ក៏បានអរគុណចំពោះក្រុមអាជីវករដែលមានកិច្ចសហការល្អ​ក្នុងការរុះរើតូបមកលក់​ដូរជាបណ្តោះអាសន្ននៅលើទីតាំងសួនច្បារកុមារពោធិ៍ចិនតុង ហើយរង់ចាំរហូតដល់ថ្ងៃបានចាប់ឆ្នោតយកតូបលក់ដូរថ្មីនៅក្នុងផ្សារទំនើប ដែលធ្វើឱ្យមានការលក់ដូរកាន់តែងាយស្រួល មានផាសុខភាព អនាម័យ និងទទួលបានអតិថិជនកាន់តែច្រើន។

លោកបានបន្ថែមទៀតថា ក្រោយពេលអាជីវករចេញទៅលក់ដូរផ្សារថ្មីរួចរាល់ហើយនោះ អាជ្ញាធរនឹងរៀបចំកែប្រែសណ្តាប់ធ្នាប់ និងសួនច្បារនេះឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតឡើងវិញ ។

នៅក្នុងពិធីនោះដែរក្រុមអាជីវករបានសម្តែងអារម្មណ៍សប្បាយរីករាយ​ ដែលបានចាប់ឆ្នោតជ្រើស រើសតូបសម្រាប់លក់ដូរ ​ដែលមានភាពត្រឹមត្រូវ ​និងតម្លាភាព។ ក្រុមអាជីវករបានថ្លែងអំណរគុណ​ដល់អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិសែនជ័យ និងគណៈកម្មការផ្សារដែល​បាន​សម្របសម្រួល សាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សានេះបានរួចរាល់ ទោះបី​ស្ថិតក្នុងការលំបាក​នៃ​ការរាតត្បាតជំងឺកូវីដ១៩ក្តី ​ដែលនេះ​ បង្ហាញពីការយកចិត្តទុកដាក់ដល់ក្រុម​អាជីវករ​បានទៅលក់ដូរនៅតូបថ្មីបានសមរម្យ ​និងការបង្កើនជីវភាពថ្មី៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm